មនុស្ស១១នាក់ស្លាប់បន្ទាប់ពីផឹកស្រាផលិតលួចលាក់ នៅឥណ្ឌូនេស៊ី

3475
ចែករម្លែក

មនុស្ស១១ នាក់បានស្លាប់បន្ទាប់ពីត្រូវបានរាយការណ៍ថាបានផឹកស្រាផលិតដោយលួចលាក់ខុសច្បាប់នៅខេត្តWest Java ប្រទេសឥណ្ឌូនេស៊ី។ ជនរងគ្រោះមានអាយុចន្លោះពី២២ ទៅ ៤០ឆ្នាំ ហើយម្នាក់ក្នុងចំណោមពួកគេនេះគឺជាស្ត្រី។

អ្នកនាំពាក្យប៉ូលិសនៅខេត្តWest Java បាននិយាយថា ប៉ូលិសបានធ្វើការស៊ើបអង្កេតលើករណីនេះ បន្ទាប់ពីប៉ូលិស បានទទួលសេចក្តីរាយការណ៍ថា​មនុស្ស២៧នាក់ បានពុលបន្ទាប់ពីបានផឹកស្រានេះ ។

អ្នកនាំពាក្យប៉ូលិសនេះ បាននិយាយកាលពីថ្ងៃអាទិត្យទី៨មេសាថា​ ” មនុស្ស១១នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ ខណៈដែល ១០នាក់ផេ្សងទៀតកំពុងសម្រាកនៅមន្ទីរពេទ្យ នៅខេត្ត​West Java ហើយ៦នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

មន្ទីរពេទ្យខេត្តនេះ បាននិយាយថា មនុស្សដែលបានពុលស្រា ត្រូវបាននាំមកមន្ទីរពេទ្យ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយពាក់កណ្តាលនៃពួកអ្នកផឹកនេះបានស្លាប់នៅនឹងកន្លែងផឹកស៊ី៕ដោយ៖សុខា/sn

មនុស្ស១១នាក់ស្លាប់ បន្ទាប់ពីផឹកស្រាផលិតលួចលាក់ នៅឥណ្ឌូនេស៊ី

ទីតាំងផ្សាយពាណិជ្ជកម្ម