ឆ្កែ និងឆ្មាដែលធ្វើដំណើរកម្សាន្តរួមគ្នាសិទ្ធស្នាលបំផុត

1634
ចែករម្លែក

សុនខឈ្មោះ ហេនរី (Henry) និងឆ្មាឈ្មោះ បាលូ (Baloo) គឺជាសម្លាញ់ល្អបំផុតនឹងគ្នាដែលអ្នកនឹកស្មានមិនដល់។អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលគឺពួកវាទាំងពីរមានចំណុចដូចគ្នាច្រើន។

ពួកវាទាំងពីរត្រូវបានគេជួយសង្គ្រោះដូចគ្នា ហើយពេលនេះពួកវាកំពុងធ្វើដំណើរកម្សាន្តជាមួយគ្នាយ៉ាងសប្បាយរីករាយ។ ពួកវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីពួកវាចាប់ផ្តើមធ្វើដំណើរកម្សាន្តជាមួយគ្នា។

ចំណងមិត្តភាពដែលមិនសមទំនង និងដំណើរកម្សាន្តរបស់ពួកវាជុំវិញទេសភាពភ្នំស្រស់ស្អាតនានានៅក្នុងរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក បានធ្វើឱ្យពួកវាល្បីល្បាញ និងទទួលបានអ្នកគាំទ្ររាប់សែននាក់តាមបណ្តាញទំនាក់ទំនងសង្គមអ៊ីនស្តាហ្គ្រាម៕ ដោយ៖ខុម/sn

ទីតាំងផ្សាយពាណិជ្ជកម្ម