កង្កែប​ឆា​គ្រឿង​

5125
ចែករម្លែក
  • 6
    Shares

+ គ្រឿងផ្សំ​៖
– កង្កែប លៃ​តាម​សមាជិកគ្រួសារ​
– ស្លឹក​ម្រះ​ពៅ ១ ចាន​
– ស្ករស ១/២ ស្លាបព្រា​កាហ្វេ​
– ទឹកត្រី ២ ស្លាបព្រា​បាយ​
– ម្ទេស​លៃ​តាម​ការចូល​ចិត្ត​
– ខ្ទឹមស ៤ កំ​ពិស​
– គល់​ស្លឹកគ្រៃ​ហាន់​ស្ដើងៗ ៣ គល់​

+ វិធី​ធ្វើ​៖
– បុក​គ្រឿង (​ម្ទេស ខ្ទឹម និង​គល់​ស្លឹកគ្រៃ​ចូលគ្នា មិនបាច់​ម៉ដ្ឋ​ពេក​ទេ​)
– កង្កែប​លាង​អោយ​ស្អាត រួច​ជៀ​យកតែ​សាច់ៗ រួច​ចិញ្ច្រាំ​អោយ​ល្អិត​ទុក​មួយ​ឡែក​
– ដាក់​ខ្ទះ​លើ​ភ្លើង ចាក់​ប្រេង​ចូល ទុក​ទាល់តែ​ប្រេង​ឡើង​ក្ដៅ បង់គ្រឿង​ដែល​បុក​រួច​ចុ​ល ឆា​វា​អោយ​ឡើង ឈ្ងុយ សឹម​ដាក់​កង្កែប​ចូល ឆា​ចុះឡើង​ចុះឡើង​ទាល់តែ​ឆ្អិន​សាច់ ។ ពេល​សាច់​ឆ្អិន​សឹម​ថែម​ទឹកត្រី ស្ករស ភ្លក្ស​អោយ​ត្រូវមាត់ ហើយ​សឹម​បង់​ស្លឹក​ម្រះព្រៅ ឆា​ត្រឡប់​ម្ដងទៀត អោយ​ស្លឹក​ម្រះព្រៅ​ស្រ​ពោប​ជាការ​ស្រេច ៕ ប្រភព​: bektleay.com​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ