ក្រុម​រាជានិយម​ថៃ​ប្រមូលផ្តុំ​គ្នា​ដើម្បី​ការពារ​រាជាធិបតេយ្យ​និង​ប្រឆាំង​ចលនា​ប្រឆាំង​រដ្ឋាភិបាល​

201
ចែករម្លែក

​មនុស្ស​ជិត​១.០០០ នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅ​កីឡដ្ឋាន​ក្រុង​បាងកក កាលពី​ថ្ងៃអាទិត្យ​ទី​៣០​សីហា ដោយ​ប្តេជ្ញា​ការពារ​របបរាជានិយម​បស់​ប្រទេស​ថៃ​ពី​ចលនា​ដ៏​ធំ​មួយ​ដែល​ដឹកនាំ​ដោយ​និស្សិត ហើយ​ដែល​ពួក​គេ​ជឿ​ថា​ជា​ការគំរាមកំហែង​ដល់​ស្ថាប័ន​រាជាធិបតេយ្យ​។​

​ដោយ​ហៅ​ខ្លួនឯង​ថា “​ក្រុម​Thai Pakdee ឬ ក្រុម​ថៃ​ស្មោះត្រង់​នេះ​” គឺ​ភាគច្រើន​ស្លៀកពាក់​អាវ​លឿង​ដែល​ជា​ពណ៌​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជាធិបតេយ្យ​និង​ក្រុម​ដឹកនាំ​​ដែល​កំពុងកាន់​អំណាច​។​

​អ្នកខ្លះ​កាន់​រូបថត​ស្តេច មហា វេច​រ៉ា​ឡុងកន និង​អតីតព្រះមហាក្សត្រ​ភុមិ​បុន អា​ឌុល​យ៉ាដេ​ ដែលបានសោយ​ទិវង្គត ខណៈ​ដែល​អ្នកខ្លះ​ទៀត​បា​ន​គ្រវី​ទង់ជាតិ​។​

​ព្រឹត្តិការណ៍​នេះ​បាន​កើតឡើង​ខណៈដែល​ក្រុមអ្នកតវ៉ា​ប្រឆាំង​រដ្ឋាភិបាល ប្រមូលផ្តុំ​គ្នា​ច្រើន​ឡើង​នៅ​ទូទាំង​ប្រទេស​ថៃ​ដែល​ជា​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​ចំពោះ​ការគ្រប់គ្រង​របស់​នាយ​ក​រដ្ឋមន្ត្រី លោក​ប្រា​យុទ្ធ​ចាន់ អូ​ចា​។​

​អតីត​មេបញ្ជាការ​កងទ័ព​នេះ​បាន​ឡើង​កាន់​អំណាច​ជា​លើកដំបូង​នៅក្នុង​រដ្ឋប្រហារ​មួយ​កាលពី​ឆ្នាំ ២០១៤ ​បន្ទាប់មក​បាន​បន្ត​ឡើង​កាន់​អំណាច​បន្ទាប់​ការបោះឆ្នោត​មួយ​កាលពី​ឆ្នាំមុន​ដែល​ត្រូវបាន​​គេ​មើលឃើញ​ថា​ជា​ការរៀបចំ​ឆាក​ដើម្បី​ធានាបាន​នូវ​ជ័យជម្នះ​របស់​លោក​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

​ក្រុម​មេដឹកនាំ​នៃ​ក្រុម​រាជានិយម​ថៃ​ដែល​បាន​និយាយ​នៅ​កន្លែង​ប្រមូលផ្តុំ​កាលពី​ថ្ងៃអាទិត្យ​នោះ​បាន​សន្យា​ការពារ​រាជាធិបតេយ្យ​និង​ប្រទេសជាតិ​

ទីតាំងផ្សាយពាណិជ្ជកម្ម