ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​បញ្ជូនទៅ​តុលាការ​

1556
ចែករម្លែក

​ដោយៈ​គូលែន​/​សៀមរាបៈ​សមត្ថកិច្ច​នគ​របាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប​ដោយមាន​ការចូល​រួមសហកា​រ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម​ក្រុង​សៀមរាប​បានធ្វើ​ការឃាត់​ខ្លួន​មនុស្ស​ចំនួន​៤​នាក់​និង​បាន​បញ្ជូនទៅ​តុលាការ​។​

ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចាត់ចែង​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅផ្ទះ​សំណាក់​រួមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​ចាត់ចែង​អោយប្រើ​ប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០១៨ស្ថិតនៅ​ផ្ទះសំណាក់​មី​ស្ទីក បន្ទប់​លេខ​១០១ ស្ថិតនៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​គ្រឿងញៀន​ខេត្តសៀមរាប បាន​និយាយថា ជនសង្ស័យ​ចំនួន​៤​នាក់​ដែល​ត្រូវបាន​ឃាត់ខ្លួន​គឺមាន​ទី​១ ឈ្មោះ លាង ច័ន្ទ​រ៉ា​បុត្រ ភេទ​ប្រុស​។ ទី​២ ឈ្មោះ សេង ប៊ុន​រិ​ទ្ធ ភេទ​ប្រុស​,​ទី​៣ ឈ្មោះ សឿ​ម ស្រី​នាង ភេទ​ស្រី និង​ទី​៤ ឈ្មោះ អុក រ​ហ្សា ភេទ​ស្រី​។​
​សមត្ថកិច្ច​បាន​បន្តថា ចំណែក​វត្ថុតាង​ដែល​ត្រូវបាន​ដកហូត​រួមមាន ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​និង​ទូរស័ព្ទដៃ​ចំនួន​០៣​គ្រឿង​។​

ជនសង្ស័យ​ទាំង​៤​រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃទី​០៩ ខែ មេសា ឆ្នាំ ២០១៨​នេះ ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕S/

​ឃាត់ខ្លួន​មនុស្ស​ចំនួន​៤​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​និង​បញ្ជូនទៅ​តុលាការ​

ទីតាំងផ្សាយពាណិជ្ជកម្ម