ខេត្ត​យូ​ន​ណាន​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ទំហំ​ទ្រី​លាន​ចំនួន​៥ និង​ឧស្សាហកម្ម​ទំហំ​សែន​លាន​ចំនួន​៨

304
ចែករម្លែក

ពេល​ថ្មីៗ​នេះ​រដ្ឋបាលខេត្ត​យូ​ន​ណាន​បានប្រកាស​“​សេចក្តីសម្រេច​អំពី​ការ​ព​ន្លឿ​ន​ដំណើរ​នៃ​ការបង្កើត​ប្រព័ន្ធ​ឧស្សាហកម្ម​ទំនើប​”​ដែល​បាន​លើកឡើងថា​ខេត្ត​យូ​ន​ណាន​នឹង​ជំរុញ​ការអភិវឌ្ឍ​ឧស្សាហកម្ម​ដែលមាន​ទំហំ​ជាង​មួយ​ទ្រី​លាន​យាន់​ចំនួន​៥ និង​ឧស្សាហកម្ម​ដែលមាន​ទំហំ​ជាង​មួយ​សែន​លាន​យាន់​ចំនួន​៨ ក្នុង​រយៈពេល ១៥ ឆ្នាំ​ខាងមុខ​ដើម្បី​ជំរុញ​ឱ្យ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ខេត្ត​យូ​ន​ណាន​ឈាន​ដំណើរ​ពី​កម្រិត​ថ្នាក់​មធ្យម​និង​ទាប​ទៅដល់​កម្រិត​ថ្នាក់​មធ្យម​និង​ខ្ពស់ ។​

ឧស្សាហកម្ម​ដែលមាន​ទំហំ​ជាង​មួយ​ទ្រី​លាន​យាន់​ចំនួន​៥ នោះ រួមមាន​ផលិតកម្ម​ជឿនលឿន​ឧស្សាហកម្ម​ទេសចរណ៍​និង​វប្បធម៌​កសិកម្ម​ទំនើប​លើ​ខ្ពង់រាប​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​ទំនើប​និង​សេវាកម្ម​ថែរក្សា​សុខភាព​ចំណែក​ឧស្សាហកម្ម​ដែលមាន​ទំហំ​ជាង​មួយ​សែន​លាន​យាន់​រួមមាន​ថាមពលបៃតង សេដ្ឋកិច្ច​ឌីជីថល​ឱសថ​ជីវសាស្ត្រ សម្ភារៈ​ថ្មី​ការថែរក្សា​បរិស្ថាន​សេវាកម្ម​ហិរញ្ញវត្ថុ​និង​អចលនទ្រព្យ​ជាដើម ។ នៅ​ឆ្នាំ​២០៣៥ ម៉ាក​ល្បី​ទាំង ៣​ដែល​ជាប់​លំដាប់​ឈានមុខ​លើ​ពិភពលោក​(​ថាមពលបៃតង​គ្រឿង​បរិភោគ​បៃតង​និង​កន្លែង​សក្តិសម​នឹង​ការរស់នៅ​ដោយមាន​សុខភាព​) នឹង​ក្លាយ​ទៅ​ម៉ាក​ល្បី​ដែលជា​និមិត្តសញ្ញា​នៃ​ខេត្ត​យូ​ន​ណាន​ ៕ ដោយ ទួន យី​

ទីតាំងផ្សាយពាណិជ្ជកម្ម