បំភ្លឺពីលទ្ធផលនៃការស្រាវជ្រាវស្វែង​រកក្រុមគ្រួសារពលករខ្មែរម្នាក់ដែលបានទៅធ្វើការ នៅប្រទេសថៃជាង​១០ឆ្នាំមិនទាន់រកឃើញ

133
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ លោកវរសេនីយ៍ឯកអ៊ឹម កុសលស្នងការរងទទួលក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបងបានជម្រាបជូន សាធារណជនពិសេសបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមថាពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ​តាមរយៈក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្ននងការដ្ឋាននគរបាលជាតិG CN Pបានទទួលព័ត៌មានថាមានយុវជនខ្មែរម្នាក់ឈ្មោះ ម៉ាប់ មាន ទីលំនៅក្នុងស្រុក មោងឫស្សី​ ខេត្តបាត់ដំបង បានចេញទៅធ្វើការងារនៅប្រទេសថៃចាប់តាំងពីរូបគាត់មានអាយុទើបតែ១៣ឆ្នរហូតដល់ពេលបច្ចុប្បន្ននេះរូបគាត់មានអាយុ២៦ឆ្នាំហើយមិនដែលមានទំនាក់ទំនងអ្វីមកក្រុមគ្រួសាសោះ រហូតរូបគាត់ភ្លេចទាំងភូមិកំណើត របស់ខ្លួនទៀត​ផងហើយតាមខ្លឹមសាររៀបរាប់របស់គាត់បានស្នើសុំឱ្យមានការជួយអន្តរាគមន៍ពីមហាជន ពិសេសពីអាជ្ញាធរមានសមត្ថកិច្ចដើម្បីផ្តល់នូវព័ត៌មានលើបញ្ហានេះជូនគាត់។

នៅពេលទទួលបានព័ត៌មាននេះភ្លាម តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមការងារប្រតិកម្មរហ័សបានទាក់ទងទៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដែលមាន លោកវរសេនីយ៍ទោ ស គឹមឡុង ជាអធិការនគរ បាលស្រុកឱ្យចាត់តាំង សហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំធ្វើការស្រាវជ្រាវជាប ន្ទាន់ រហូតដល់ព្រឹកថ្ងៃទី១ខែកញ្ញាឆ្នាំ ២០២០ នេះបានស្វែងរកសាច់ញាតិ និងក្រុមគ្រួសាររបស់យុវជនឈ្មោះម៉ាប់ នោះឃើញហើយគឺគាត់ឈ្មោះគឹម ហួតភេទប្រុស អាយុ​៦១ឆ្នាំរស់នៅក្រុមទី២ភូមិគារ៣ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ហើយពេលនេះពួកគាត់បានធ្វើ ការទំនាក់ទំនងរកគ្នាតាមរយៈបណ្តាញទំនាក់ទំនង ទៅកាន់យុវជនឈ្មោះ ម៉ាប់ ដែលកំពុងស្ថិត នៅក្នុងប្រទេសថៃនោះហើយ។

លោក អ៊ឹម កុសល បានបញ្ជាក់ថា សេចក្តីដូចបានជម្រាបជូនខាងលសូមសាធារណជនទូទៅ ពិសេសយុវជនឈ្មោះម៉ាប់ ដែលកំពុងរស់នៅ ប្រទេសថៃ មេត្តាជ្រាបជាព័ត៌មានហើយក្នុងករណីដែលសាមីខ្លួនលោកមានបញ្ហាអ្វីមួយនៅទីនោះសូមស្វែងរកការទំនាក់​ទំងទៅសមត្ថកិច្ចកម្ពុជាតាមរយៈ(ស្ថានទូតឬស្ថានកុង ស៊ុល)ដែលនៅទីនោះដោយផ្ទាល់ឬតាមរយៈ បណ្តាញទំនាក់ទំនងសង្គមដែលមានស្រាប់ដើម្បីដោះស្រាយជូនទាន់ពេលវេលា។

ក្នុងខណៈនេះដែរក្នុងនាមស្នងការនគរបាលខេត្តបាត់ដំបងសូមថ្លែងអំណរ គុណចំពោះមហាជនទូទៅពិសេសបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ អធិការនគរបាលស្រុកមោងឫស្សី ដែលបានចាត់វិធានការស្រាវជ្រាវបានទាន់ពេលវេលា ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម