ខេត្តកណ្តាល​ប្រកាស​បើក​ការ​ប្រកួត​​​​កីឡា​មហាជន​ជើងឯក​ខេត្ត ប្រចាំឆ្នាំ ២០១៩-២០២០

425
ចែករម្លែក


ដោយ​៖​រ៉ូ​ហ្សា​/ភ្នំពេញ​៖​នា​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០ ការិយាល័យ​អប់រំ​កាយ និង​កីឡា​នៃ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកណ្តាល បានប្រកាស​បើក​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣ ខែកញ្ញា ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ ២០២០ នៅតាម​ទីលាន​របស់​ខេត្ត​។​


​ប្រធានការិយាល័យ​អប់រំ​កាយ និង​កីឡា លោក ពៅ វណ្ណា បាន​និយាយថា ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០​ហើយ ក៏​ជាការ​ប្រកួត​មួយ ដើម្បី​ជ្រើសរើស​កីឡាករ​-​កីឡាការិនី នៃ​ប្រភេទ​កីឡា​ទាំង​៤​នេះ សម្រាប់​ត្រៀម​ការប្រកួត​កីឡា​ទូទាំងប្រទេស ឆ្នាំ​២០២០ នាពេល​ខាងមុខនេះ​។ ព្រឹត្តិការណ៍​នេះ​រួមមាន​កីឡា​ចំនួន​៤​ប្រភេទ គឺ​បាល់ទាត់ បាល់ទះ អត្តពលកម្ម និង​ទាញព្រ័ត្រ​។​


​ការប្រកួត​នេះ បាល់ទាត់​មាន​១៤​ក្រុម បាល់ទាត់​បុរស​មាន​១០​ក្រុម បាល់ទាត់​នារី​៤​ក្រុម បាល់ទះ​បុរស មាន​៩​ក្រុម នារី​៣​ក្រុម អត្តពលកម្ម​មាន​ច្រើន​ក្រុម​លើក​វិញ្ញាសា​លោត​ចម្ងាយ លោត​កម្ពស់ និង​១០០​ម៉ែត្រ រីឯ​ប្រភេទ​កីឡា​ទាញព្រ័ត្រ​មាន​១២​ក្រុម នារី​៦​នាក់ និង​បុរស​៦​នាក់​។​
​បាល់ទាត់​បុរស ១០​ក្រុម​នឹង​ចាប់ផ្តើម ការប្រកួត​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ​ជ័យ​វ​រ័​ន្ម​ទី​៧ ចំណែក​៣​ប្រភេទ​កីឡា​ទៀត​ប្រកួត​នៅ​ទីក្រុង​តាខ្មៅ​៕​R

ទីតាំងផ្សាយពាណិជ្ជកម្ម