នាយការិយាល័យ ព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថ ខេត្តបាត់ដំបង បានទទួលមរណភាព

252
ចែករម្លែក

ដោយ៖គ្រញូង/បាត់ដំបង ៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបាត់ដំបង មានទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ចំពោះលោកវរៈសេនីយ៍ត្រី សាយ អាន នាយការិយាល័យព័ត៌មាន សន្តិសុខ នៃកងរាជអាវុធហត្ថ ខេត្តបាត់ដំបង អត្តលេខៈ ១៩៦៧៧៤ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ទី១.ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤៣នាទីយប់ ដោយរោគគាពាធិ។ សពតម្កល់ធ្វើបុណ្យ ទក្ខិណានុប្បទាន នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។

លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំង នាយ នាយរង និងពលអាវុធហត្ថ ទាំងអស់ បានបួងសួង សូមឲ្យវិញ្ញាណក្ខន្ធលោក សាយ អាន បានទៅកាន់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម