បុគ្គលិក​ធនាគារអភិវឌ្ឍន៍អាស៊ីៈ​ប្រទេស​ចិន​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ពង្រឹង​កិច្ច​សហ ប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុតំបន់​ទន្លេមេគង្គ​

1053
ចែករម្លែក

កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​លើក​ទី​៦ ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុតំបន់​ទន្លេមេគង្គ បាន​បើក​សម័យប្រជុំ នៅ​ក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម នៅ​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០១៨ ។​

​លោក​យេន ម៉េ​ន​ឈាំ​ង​សមាជិក គណៈកម្មាធិការ​រៀបចំ​កិច្ចប្រជុំ​និង​ជា​អ្នកទទួលខុសត្រូវ​នៃ ផែនការ​ផ្នែក​កិច្ចការ អាស៊ីអាគ្នេយ៍​នៃ ធនាគារ អភិវឌ្ឍន៍ អាស៊ី​បាន​ថ្លែងថា ក្នុងនាម​ជា​សេដ្ឋកិច្ច ធំ​ទី​២ លើ​ពិភពលោក​ប្រទេស​ចិន​បាន រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ពង្រឹង កិច្ចសហប្រតិបត្តិការ ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ ។​

​លោក​បានផ្តល់​បទសម្ភាសន៍​ជា មួយ​អ្នកសារព័ត៌មាន​ថា ប្រទេស​ចិន​បាន និង​កំពុង​ដើរតួនាទី សំខាន់​ក្នុងការ ពង្រឹង​កិច្ចសហប្រតិបត្តិការ​ម​ហា​អនុ​-​តំបន់​ទន្លេមេគង្គ​ហើយ​មាន​ឧត្តមភាព ពិសេស​លើ​វិស័យ​ទំហំ​ទីផ្សារ​និង​ក្នុង ការធ្វើ​ពាណិជ្ជកម្ម​តាម​តំបន់​ព្រំដែន ។ ផលិតផល​របស់ ប្រទេស​ផ្សេងៗ​ក្នុង មហា​អនុតំបន់​ទន្លេមេគង្គ​នឹង​អាច​ត្រូវ បាន​ដឹកជញ្ជូន​ទៅដល់​ខេត្ត​ក្រុង​ផ្សេងៗ នៃ​ប្រទេស​ចិន​ដោយ​ឆ្លងកាត់​ខេត្ត​យូ​ន ណាន​និង​ក្វាង​ស៊ី ។ បើ​គិត​បញ្ចូល​នូវ​ទីផ្សារ​ចិន​ទាំងមូល ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ​អាច​ទទួលបាន​នូវ ទីផ្សារ​ដ៏​ធំ​មួយ​ដែល​អាច​គ្របដណ្តប់ លើ​ប្រជាជន​១៦០០ លាន​នាក់ ។ នេះ​គឺ ជា​សក្តានុពល​ដ៏​ធំធេង​សម្រាប់​ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម អន្តរជាតិ ។​

​លោក​បន្តទៀតថា ក្នុង​រយៈ ពេល​២៥​ឆ្នាំ​កន្លង​ទៅនោះ​គម្រោង វិនិយោគ​ដែល​នាំមក​ដោយ យន្តការ ស្តីពី​កិច្ចសហប្រតិបត្តិការ​ម​ហា​អនុតំបន់ ទន្លេមេគង្គ​បានធ្វើឱ្យ​សេដ្ឋកិច្ច​នៃ​បណ្តា ប្រទេស​ពាក់ព័ន្ធ​ទទួលបាន​ការរីក ចម្រើន​យ៉ាង​ឆាប់រហ័ស ។ លោក​បាន បញ្ជាក់ទៀតថា ពិតមែនតែ​កិច្ចសហប្រតិបត្តិការ​ម​ហា​អនុតំបន់​ទន្លេមេគង្គ​បានទទួល​នូវ​លទ្ធផល​ជា​ផ្លែផ្កា គួរឱ្យ​កត់ សម្គាល់​ក៏ប៉ុន្តែ​ប្រទេស​នានា​នៅតែ ប្រឈម​នឹង​បញ្ហា​ដ៏​ច្រើន​ដែលមាន​ពាក់ព័ន្ធ​ទៅនឹង វិស័យ​សំខាន់​ចំនួន ៣ រួមមាន​ការសាងសង់​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ការតភ្ជាប់​ខ្សែសង្វាក់​តម្លៃ​និង ការធ្វើ​បដិវត្តន៍​ឧស្សាហកម្ម​លើក​ទី​៤ ។​

​លោក​បាន​លើក​ជា​មតិ​ថា ប្រទេស​មហា​អនុតំបន់​ទន្លេមេគង្គ និង​ដៃគូ​សហប្រតិបត្តិការ ត្រូវតែ​ផ្តល់​អាទិភាព​ដល់​ការសាងសង់​ហេ​ដ្ឋា​-​រចនាសម្ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា ប្រឈម ផ្សេងៗ ។ សព្វថ្ងៃ​ប្រទេស​ចិន និង​ភាគី​ពាក់ព័ន្ធ​នានា​បាន​ចាត់វិធានការ​ជាក់ស្តែង​អំពី​ការជំរុញ ការអភិវឌ្ឍ ប្រព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ដើម្បី សម្រេចបាន​នូវ​ការតភ្ជាប់​គ្នា​រវាង​តំបន់ សេដ្ឋកិច្ច​ពិសេស​តាម​ព្រំដែន និង​ទីប្រជុំ ឧស្សាហកម្ម​ព្រមទាំង​ការតភ្ជាប់​គ្នា​រវាង​កំពង់ផែ​សមុទ្រ និង​ព្រលានយន្តហោះ ៕ ដោយ​ថាវ ជូន​(​ស៊ីន​ហួ​ចិន​)​

ទីតាំងផ្សាយពាណិជ្ជកម្ម