រថយន្ដដឹកសិស្សឥណ្ឌា ធ្លាក់ជ្រោះ សម្លាប់២៧នាក់

3519
ចែករម្លែក

ក្រុមមន្រ្តីបាននិយាយថាយ៉ាងហោចណាស់មនុស្ស៣០នាក់ដែលភាគច្រើនជាកុមារបានស្លាប់បន្ទាប់ពីរថយន្តក្រុងដឹកសិស្សមួយ បានធ្លាក់ចូលជ្រោះនៅតំបន់ភ្នំ នៅ ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទទី៩មេសា ។

ប៉ូលីសបាននិយាយថាភាគច្រើននៃអ្នកដំណើរទាំងនោះ គឺ មានអាយុក្រោម១០ ឆ្នាំ។ អ្នកបើករថយន្តក្រុងនេះនិងគ្រូបង្រៀន២នាក់ក៏ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពីល្ងាចថ្ងៃចន្ទនេះផងដែរ ។

ឧបទ្ទវហេតុនេះ បានកើតឡើងនៅរដ្ឋHimachal Pradesh ភាគខាងជើងនៃប្រទេសឥណ្ឌា។

លោក Santosh Patyal មន្ត្រីប៉ូលិស បាននិយាយប្រាប់សារព័ត៌មានAFPថា ” រថយន្តដែលដឹកសិស្សប្រហែល៤០នាក់នេះ បានធ្លាក់ចូលជ្រោះជ្រៅ ៦១ម៉ែត្រដោយបានសម្លាប់សិស្ស២៧នាក់ និងគ្រូបង្រៀន២នាក់ អ្នកបើករថយន្តនេះ”។

ពួកអ្នកឃើញហេតុការណ៍ បាននិយាយថារថយន្តនេះ បានរអិលនៅពេលវាបានបត់នៅត្រង់ផ្លូវបត់ហើយធ្លាក់ពីផ្លូវភ្នំនោះ។​ ក្រុមអាជ្ញាធរ បានធ្វើការស៊ើបអង្កេត ៕ដោយ៖សុខា/SN

រថយន្តដែលដឹកសិស្ស ប្រហែល៤០នាក់នេះ បានធ្លាក់ចូលជ្រោះនៅតំបន់ភ្នំ នៅរដ្ឋHimachal Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃចន្ទ

ទីតាំងផ្សាយពាណិជ្ជកម្ម