៩៣​ភាគរយ​នៃ​ទឹក​ច្រក​ដប​ដាក់លក់​លើ​ទីផ្សារ​ផ្ទុក​គ្រាប់​ជ័រ​ដ៏​សែន​តូច​

2696
ចែករម្លែក

ការស្រាវជ្រាវ​បង្ហាញថា សឹងតែ​ទាំង​អស់នៃ​ទឹក​សុទ្ធ​ដែល​ច្រក​ដប ក្នុងនោះ​មាន​ទាំង​ក្រុមហ៊ុន​ល្បី ឈ្មោះ​ដូចជា អា​ក្វា​ហ្វី​ណា (Aquafina) និង ដា​សានី (Dasani) មាន​ហានិភ័យ​មិន សុវត្ថិភាព​ចំពោះ​អ្នក​ប្រើ ។​
​ ​
​ការស្រាវជ្រាវ​មួយ​របស់​ពួក អ្នកវិទ្យាសាស្ត្រ​អាមេរិក ទើប​ប្រកាស​លទ្ធផល​ធ្វើឱ្យ​ពិភពលោក ភ្ញាក់ផ្អើល ពេលដែល​៩៣​ភាគរយ ក្នុងចំណោម គំរូ​ទឹក​សុទ្ធ​២៥៩​ពី​ម៉ាក​សញ្ញា​១១​នៅ ប្រាំបួន​ប្រទេស​មាន​ផ្ទុក​គ្រាប់​ជ័រ​ដ៏ សែន​តូច ។​
​ ​
​ម៉ាក​ទឹក​សុទ្ធ​ច្រក​ដប​ត្រូវបាន យកមក​ត្រួតពិនិត្យ​រួមមាន ដូចជា Aqua (Danone)/ Aquafina (PepsiCo) Bisleri (Bisleri International) Dasani (Coca-Cola)/ Epura (PepsiCo) Evian (Danone)/ Gerolsteiner (Gerolsteiner Brunnen)/ Minalba (Grupo Edson Queiroz)/ Nestl Pure Life (Nestl)/ San Pellegrino (Nestl) និង Wahaha (​ហាន​ចូ​វ Wahaha Group) ។​
​ ​
​តាម​ការប៉ាន់ស្មាន​ជាម​ធ្យ​ម មាន​ប្រមាណ​៣០០​គ្រាប់​ជ័រ ក្នុង​១​លីត្រ ទឹក​សុទ្ធ ។ គួរឱ្យ​ចាប់អារម្មណ៍​ក្នុង​ទឹក Nestle Pure Life មួយ​ដប​ផ្ទុក​ជាង ១០.០០០​គ្រាប់​ជ័រ ។ ដូច្នេះ​ប្រសិន​អ្នក ទទួលទាន​ទឹក​១​លីត្រ រាល់ថ្ងៃ​ក្នុង​១​ឆ្នាំ​, សរីរាង្គ​អ្នកមាន​ហានិភ័យ​ស្រូបយក រាប់សិប​ពាន់​គ្រាប់​ជ័រ​តូចៗ​នោះ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា តួលេខ​នេះ​បាន​កើន​ទ្វេដង ប្រៀប​នឹង ការស្រាវជ្រាវ​មុននេះ ។ គ្រាប់​ជ័រ​តូចៗ (microplastic) មិនអាច​មើលឃើញ ដោយ​ភ្នែក​ធម្មតា ដោយសារ​មាន​ទំហំ​ពី ប្រាំមួយ ទៅ​១០០ micron ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម