សម្តេច​តេ​ជោ​ហ៊ុនសែន​ណែនាំ​ឲ្យ​អាជ្ញា​គ្រប់​លំដាប់ថ្នាក់​បង្កើន​កិច្ចការពារ​ប្រជាពលរដ្ឋ​ក្នុងឱកាស​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​

111
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានចេញ​សារ​ណែនាំ​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បង្កើន​កិច្ចការពារ សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈរបៀបរៀបរយ​និង​សម្រួល​ចរាចរណ៍​ឱ្យបាន​ល្អប្រសើរ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង ទេសចរ​នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំ​នេះ​។​

​នៅ​ថ្ងៃទី​០៣​ខែកញ្ញា​ឆ្នាំ​២០២០​នេះ​គឺជា​ថ្ងៃ​បិណ្ឌ​១​ សម្តេច​តេ​ជោ​នៅតែ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩​ដោយ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល​ល ទឹក​អាល់កុល​និង​ពាក់​ម៉ាស​ក្នុងពេល​ចូលរួម​ពិធី​ដែលមាន​អ្នកចូលរួម​ច្រើន​ដូចជា​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម ។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​ក្នុង​ហ្វេ​សបុ​កថា​៖ «​អនុមោទនា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ «​បិណ្ឌ​១» ថ្ងៃទី​៣ ខែកញ្ញា​នេះ គឺជា​ថ្ងៃ​កាន់បិណ្ឌ​១ នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​រប​ស់​ខ្មែរ​យើង ដែលមាន​តាំងពី​បុរាណកាល​មក​។នេះ​ជា​ពេលវេលា​មួយ ដែល​បងប្អូន​ប្រជាពលរដ្ឋ​ពុទ្ធបរិស័ទ​មានឱកាស​ក្នុង​ការធ្វើ បុណ្យទាន សន្សំ​កុសល និង​ជួបជុំ​សាច់ញាតិ​បងប្អូន នៅតាម​ទីកន្លែង​ជិត​ឆ្ងាយ ជាពិសេស​តាម​ទី​វត្ត​អារាម​នានា​។ ពិធីបុណ្យ​កាន់បិណ្ឌ​ឆ្នាំ​២០២០​នេះ​គឺ​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ ១៤​រោច ខែភទ្របទ គឺ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​។​

​សូម​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សា ធារណៈ​ របៀបរៀបរយ​និង​សម្រួល​ចរាចរណ៍​ឱ្យបាន​ល្អប្រសើរ​ដើម្បី​បង្កលក្ខណៈ ងាយស្រួល​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ទេសចរ​នៅក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំ​នេះ​។​

​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែល ទឹក​អាល់កុល​និង​ពាក់​ម៉ាស ក្នុង ពេល​ចូលរួម​ពិធី​ដែលមាន​អ្នកចូលរួម​ច្រើន​ដូចជា​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ជាដើម​។​កុំ​ធ្វេសប្រហែស​ឬ​មើលស្រាល​ជំងឺ​កូ​វីដ​-១៩​ឲ្យសោះ​ ព្រោះ​ជា​ជំងឺឆ្លង​រាតត្បាត សាហាវ​ខ្លាំងណាស់ ហើយ​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​កុំបី​ខាន​។ អរគុណ​សន្តិភាព​»៕BR​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម