រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បើក​ដំណើរការ​ហើយ​

1823
ចែករម្លែក
  • 158
    Shares

​ដោយ​: សុផល / ភ្នំពេញ​: រថភ្លើង​ដឹក​អ្នកដំណើរ ភ្នំពេញ​-​ព្រលានយន្តហោះ អន្តរជាតិ​ភ្នំពេញ បាន​ត្រូវ​បើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨ នេះ ក្រោម​វត្តមាន​លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

សម្រាប់​ការដាក់​ឲ្យ​ប្រើប្រាស់ ជា​បណ្តោះអាសន្ន​នេះ ប្រជាពលរដ្ឋ​អាចធ្វើ​ដំណើរ​តាម រថភ្លើង ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​១០ ខែមេសា រហូតដល់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​។​ជាពិសេស​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ដែល​ត្រូវ​ធ្វ់​ដំណើរ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដែល​មិន​ស្ទះចរាចរណ៍​និង​ចំណេញ​ពេលវេលា​។​

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងឱ្យដឹងថា​រថភ្លើង​ដឹក​អ្នកដំណើរ​នេះ​ចំណាយពេល​ប្រមាណ ៣០ នាទី​ក្នុងការ​ដឹកជញ្ជូន​អ្នកដំណើរ​ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​និង​អាច​ផ្ទុក​អ្នកដំណើរ​រួមទាំង​អ្នក​អង្គុយ​និង​អ្នក​ឈរ ប្រមាណ​១០០​នាក់​ផងដែរ​។​

​ផ្លូវដែក​នេះ​បំបែក​ពី​ផ្លូវ​ចាស់ (​ដែល​ចេញពី​ស្ថានីយ៍​រថភ្លើង​រាជធានី​ភ្នំពេញ​ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ​) ចូលទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ កំណាត់​ថ្មី​នេះ​មាន​ប្រវែង ១,៩១៣​ម៉ែត្រ ហើយ​រថភ្លើង​៣​គ្រឿង នឹងដាក់​ឲ្យ​ដំណើរ​មុន​ចូលឆ្នាំ​ខ្មែរ សម្រាប់​ដឹកជញ្ជូន​ភ្ញៀវទេសចរ ចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ចំពោះ​កន្លែង​ឆេ​ក​អ៊ី​ន​( Chek in) អ្នកដំណើរ​អាច​ឆែក​នៅ​ស្ថានីយអយស្ម័យយាន​ភ្នំពេញ ហើយ​ពេលមកដល់​អាកាសយានដ្ឋាន យើង​អាច​ឡើងទៅ​កន្លែង​ត្រួតពិនិត្យ​លិខិតឆ្លងដែន​តែម្តង​។​

​រថភ្លើង​ចេញដំណើរ​រាល់​៣០​នាទី​ម្តង និង​មាន​កន្លែង​រង់ចាំ​រថភ្លើង​បន្ទប់​ម៉ាស៊ីនត្រជាក់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម