ប៉ូលិស​ចាប់ខ្លួន​មនុស្ស​បីនាក់ដែល​រៀបចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រលកធាតុអាកាស​ទៅ​ក្រៅ​ដើម្បី​ញុះញង់​

284
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សកម្មជន​អតីត​អង្គការ​មាតា​ធម្មជាតិ ចំនួន​បីនាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​ការធ្វើសកម្មភាព​ខុស​មួយចំនួន​។ ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​នៅ​កន្លែង​ផ្សេង​គ្មាន ក្នុង​ខណ្ឌ​ច្បារអំពៅ និង​ខណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០២០​។
​ការឃាត់ខ្លួន​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​សាកសួរ​អស់​ពេល​ជាច្រើន​ម៉ោង និង​បាន​រកឃើញ​ភស្តុតាង​មួយចំនួនធំ​ពាក់ព័ន្ធ​ការរៀបចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រល​ធាតុអាកាស​បញ្ចេញ​ទៅ​ក្រៅ ដើម្បី​ញុះញង់​។

ប៉ូលិស​ចាប់ខ្លួន​មនុស្ស​បីនាក់ដែល​រៀបចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រលកធាតុអាកាស​ទៅ​ក្រៅ​ដើម្បី​ញុះញង់​


​មនុស្ស​ទាំងបី​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានៈ​១. ឈ្មោះ ឡុង គ​ន្ធា ភេទ​ស្រី​, ទី​២. ឈ្មោះ ភួង កែវ​រស្មី ភេទ​ស្រី (​អ្នក​ទាំងពីរ​នាក់​ចាប់ខ្លួន​នៅក្នុង​ខណ្ឌ​ច្បារអំពៅ​) និង​ទី​៣. ឈ្មោះ ថុ​ន រដ្ឋា ភេទ​ប្រុស ចាប់ខ្លួន​នៅក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ​)​។​
​ ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​៣ ខែកញ្ញា​នេះ ថា បន្ទាប់ពី​សាកសួរ​សម​ត្ថ​កិច្ច​បាន​រកឃើញ​ក​ន្លែ​ង​ដែល​រៀបចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រល​ធាតុអាកាស​បញ្ចេញ​ទៅ​ក្រៅ ដើម្បី​ញុះញង់ និង​បំផុសបំផុល​ពាក់ព័ន្ធ​ការប្រឆាំង​។​

ប៉ូលិស​ចាប់ខ្លួន​មនុស្ស​បីនាក់ដែល​រៀបចំ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រលកធាតុអាកាស​ទៅ​ក្រៅ​ដើម្បី​ញុះញង់​


​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​បាន​បញ្ជាក់ថា មនុស្ស​ទាំងបី​នាក់​នេះ បានធ្វើ​សកម្មភាព​ខុសច្បាប់​ដោយ​យកឈ្មោះ​អង្គការ​មួយ ដែល​មិនមាន​ឈ្មោះ​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ​ត្រឹមត្រូវ និង​រៀបចំ​កន្លែង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រលកធាតុអាកាស​ដោយ​ខុសច្បាប់​។ សមត្ថកិច្ច​មាន​ភស្តុតាង​រឹងមាំ​មួយចំនួន​ដាក់​បញ្ជូន​សុំ​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ឃុំខ្លួន ហើយ​សមត្ថកិច្ច​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​។​
​ ​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​ក​ញ្ញ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ពីរ​នាក់ នៅក្នុង​ខណ្ឌ​ច្បារអំពៅ និង​បាន​យកទៅ​សាកសួរ​បន្ទាប់ពី​សាកសួ​រ និង​រកឃើញ​ភស្តុតាង​មួយចំនួន សមត្ថកិច្ច​បាន​បន្ត​ចុះទៅ​ឆែកឆេរ​ផ្ទះមួយ​កន្លែង​នៅក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ និង​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ទៀត ដែលជា​អ្នក​ទទួលខុស​រៀបចំ​ក​ន្លែ​ង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​រលកធាតុអាកាស​ដោយ​ខុសច្បាប់​៕​សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម