ប្រេស៊ីលមានអ្នកឆ្លងកូវីដ១៩កើនដល់ខ្ទង់៤លាននាក់ ខណៈការស៊ើបអង្កេតប្រភពដើមនៃវីរុសកូរ៉ូណាចាប់ផ្តើម

249
ចែករម្លែក

ប្រទេសប្រេស៊ីលបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាដល់ខ្ទង់ ៤ លាននាក់កាលពីថ្ងៃព្រហស្បតិ៍ទី៣កញ្ញា ខណៈក្រុមប្រឹក្សាអន្តរជាតិមួយ ដែលនឹងស៊ើបអង្កេតលើការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាតនេះ បានប្តេជ្ញាបកស្រាយឱ្យឃើញពីរបៀបដែលវាអាចឆ្លងរាលដាលទូទាំងពិភពលោក។

អតីតប្រធានធិបតីលីបេរីយ៉ាលោក អ៊ែលឡេន ចនសុន សឺលីហ្វ សហប្រធាននៃក្រុមប្រឹក្សាឯករាជ្យសម្រាប់ការត្រៀមបង្ការនិងត្រៀមឆ្លើយតបនឹងជំងឺរាតត្បាត (IPPR) បាននិយាយថា “នេះគឺជាក្រុមប្រឹក្សាមួយ ដែលត្រៀមរួចជាស្រេចក្នុងការសួរសំណួរពិបាកៗ” ដែលនឹងវាយសំពងខ្លាំងៗទៅលើការឆ្លើយតបរបស់អង្គការសុខភាពពិភពលោក ដែលរងការរិះគន់យ៉ាងសន្ធឹក។

ទន្ទឹមនឹងនេះអង្គការលើកលែងទោសអន្តរជាតិបាននិយាយថាបុគ្គលិកថែទាំសុខភាពជាង ៧.០០០ នាក់បានស្លាប់ដោយសារវីរុសនេះទូទាំងពិភពលោកក្នុងនោះមានជាង ១.៣០០ នាក់នៅម៉ិកស៊ិក ដែលជាចំនួនច្រើនបំផុតសម្រាប់ប្រទេសមួយ។

វីរុសនេះបានបន្តបង្កការរំខានដល់ពិភពកីឡានិងការកម្សាន្ត ដោយការថតខ្សែភាពយន្ត Batman ថ្មីត្រូវបានបញ្ឈប់នៅក្នុងប្រទេសអង់គ្លេសដោយសារតែតារារបស់ខ្លួន គឺលោករ៉ូបឺត ផាត់ទីនសុន បានធ្វើតេស្តវិជ្ជមានជំងឺនេះ។

ក្លិបបាល់ទាត់បារាំង Paris Saint-German បាននិយាយថាសមាជិកក្រុមរបស់ខ្លួន ៣ នាក់ទៀតបានឆ្លងមេរោគនេះ​ ពោលគឺមួយថ្ងៃគត់បន្ទាប់ពីកីឡាករនីម៉ានិងមិត្តរួមក្រុមពីរនាក់ទៀតត្រូវបានធ្វើរោគវិនិច្ឆ័យឃើញកូវីដ១៩ ហើយក្លិបបាល់ទាត់អាហ្សង់ទីន Boca Juniors បាននិយាយថាកីឡាកររបស់ខ្លួន ១៨ នាក់បានធ្វើតេស្តវិជ្ជមានកូវីដ១៩ត្រឹមតែ ២ សប្តាហ៍មុនពេលចាប់ផ្តើមយុទ្ធនាការប្រកួត Copa Libertadores របស់ពួកគេឡើងវិញ៕ ដោយ ៖ កញ្ញាដាលីស

កូវីដ១៩នៅប្រេស៊ីលកើនឡើងដល់ ៤ លានករណី

ទីតាំងផ្សាយពាណិជ្ជកម្ម