ខឹងមកក្រោយបានមុន ក៏ព្រលែងប៉ុន្មានជើងធ្វើអោយនាង​បែក​ភ្នែក បាក់ធ្មេញ និង​បែក​សាច់​គ្រប់កន្លែង

2203
ចែករម្លែក
  • 455
    Shares

​ស្ត្រី​ម្នាក់​ត្រូវបាន​គេ​វាយ​យ៉ាង​ឃោរឃៅ​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​ទីក្រុង​ដា​ណាំង បន្ទាប់ពី​នាង​បាន​ប្រាប់​បុរស​ម្នា​ក់ថា គាត់​អាច​ញ៉ាំ​អាហារ​របស់​នាង​បាន ប្រសិនបើ​គាត់​មាន​អារម្មណ៍​ឃ្លាន​។​

​ជន​វាយប្រហារ​នោះបាន​ត្អូញត្អែរ រឿង​គេ​ទទួលបាន​អាហារ​មុន​ខ្លួន ទោះបី​ខ្លួន​បានមក​ដល់​មុន​ស្ត្រី​រងគ្រោះ​ក៏ដោយ​។​

​ជនរងគ្រោះ​អាយុ ៣៣ ឆ្នាំឈ្មោះ ត្រឹ​ន ធី ក្វៀ​ន ញូ (Tran Thi Quynh Nhu) នៅ​កំពុង​សម្រាក​ព្យាបាល​របួស​ច្រើន​កន្លែង​នៅឡើយ​ទេ នៅ​មន្ទីរពេទ្យក្រុង​ដា​ណា​ង​។​

​នាង​ញូ​ត្រូវបាន​គេ​វាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៨​មេសា ខណៈពេល​នាង​កំពុង​ញ៉ាំ​អាហារ​ពេល​ល្ងាច​នៅ​ភោជនីយដ្ឋាន​មួយ​នៅ​ផ្លូវ​ផាំ​គូ​លួង សង្កាត់​សុន​ត្រា​។​

​នៅពេល​នាង​មកដល់​ហាង​លក់ “​បាញ់ឆែវ​” ជនដៃដល់​បានមក​ដល់​មុន​នាង​រួចទៅហើយ ដោយ​រង់ចាំ​អាហារ​គាត់​នៅ​ខាងក្នុង​ហាង​។​

​នាង​ញូ​បាន​រំលឹកថា “​ពេលនោះ​ពិតជា​មាន​មនុស្ស​ច្រើនណាស់​ហើយ​ម្ចាស់​ហាង​ច្បាស់​ជា​ច្រឡំ ព្រោះ​គេ​លើក​អាហារ​ឱ្យ​ខ្ញុំ​មុន​បុរស​ម្នាក់​នោះ ទោះ​ខ្ញុំ​មក​យឺត​ក្តី​”​។​

​នៅពេល​បុរស​នោះ​ស្រែក​តវ៉ា​ទាំង​កម្រោល នាង​ញូ​បាន​ហុច “​បាញ់ឆែវ​” ឱ្យ​គាត់​ដោយ​សុភាពរាបសា ហើយ​ប្រាប់​គាត់​ថា “​បងប្រុស​អាច​ពិសា​បាញ់ឆែវ​របស់ខ្ញុំ​បាន បើ​បងប្រុស​ឃ្លាន​”​។

​គ្រាន់តែ​នាង​បែរខ្នង​ទៅរក​តុ​នាង​វិញ ស្រាប់តែ​បុរស​នោះ​ហក់ធាក់​កណ្តាល​ខ្នង ដួល​ផ្កាប់មុខ​លើ​ឥដ្ឋ​។ បន្ទាប់មក បុរស​នោះ​ទាត់​នាង​រាប់សិប​ជើង​ចំ​គ្រប់​ទី​ន្លែ​ង ព្រមទាំង​ទាត់​ក្បាល​ផងដែរ បណ្តាលឱ្យ​ជាំភ្នែក បាក់ធ្មេញ បាក់​ខ្ទង់ច្រមុះ និង របួស​ជាំ​សាច់​គ្រប់កន្លែង​។

​ជនដៃដល់​ថែមទាំង​គំរាម​នាង​ថា ខ្លួន​មាន​សាច់ញាតិ​ធ្វើការ​ជា​ប៉ូលិស ដូច្នេះ​កុំ​ចង់​តេ​ប្តឹង​ប៉ូលិស​ឱ្យសោះ​។

​ក្រោយមក ប៉ូលិស​បាន​រកឃើញ​អត្តសញ្ញាណ​ជន​វាយប្រហារ​នោះ គឺ​ឈ្មោះ ង្វៀន ត្រឹ​ន វិញ ខាំង (Nguyen Tran Vinh Khang) អាយុ ២២ ឆ្នាំ រស់នៅ​សង្កាត់​ខាំ​ឡេ ក្រុង​ដា​ណា​ង​។

​ប៉ូលិស​បាន​កោះហៅ​វិញ​ខាំង​មក​សាកសួរ និង​ស៊ើបអង្កេត​ករណី​វាយតប់​នេះហើយ​៕ ដោយ៖ កញ្ញាដាលីស

ជនរងគ្រោះ ត្រឹ​ន ធី ក្វៀ​ន ញូ ត្រូវ​ជនដៃដល់​ឈ្មោះ ង្វៀន ត្រឹ​ន វិញ ខាំង វាយ​របួសធ្ងន់​នៅ​ហាង​លក់​បាញ់ឆែវ​មួយ​នៅ​ដា​ណា​ង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ