Apple ចេញ iPhone 8 និង 8 Plus ពណ៌​ក្រហម ដើម្បី​រៃអង្គាស​លុយ​សម្រាប់​ជួយ​អង្គការ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​មួយ​នៅ​អាហ្វ្រិក​

2212
ចែករម្លែក

​ក្រុមហ៊ុន Apple បានប្រកាស​អំពី​កំណែ​ថ្មី​ពណ៌​ក្រហម​នៃ​ទូរស័ព្ទ iPhone 8 និង 8 Plus ដែល​អាច​រក​ទិញ​បាន​នៅ​ចុង​សប្តាហ៍​នេះហើយ​។

​ផលិតផល​ពណ៌​ក្រហម​ដ៏​ពិសេស​នេះ មិន​ត្រឹម​តែមាន​ពណ៌​ក្រហម​មួយ​មុខ​គត់​ទេ ក៏មាន​ពណ៌​ខ្មៅ​រលើបរលោង​ដែរ​។

​ទូរស័ព្ទ​ពណ៌​ក្រហម​នេះ​គឺ​ផលិតឡើង​ដើម្បី​គាំទ្រ​ដល់​អង្គការ Red (​ក្រហម​) ដែល​កំពុង​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​នៅ​អនុតំបន់​សាហា​រ៉ា​អាហ្វ្រិក​។​

​សម្រាប់ iPhone X គឺ​គ្មាន​ប្រភេទ​ទូរស័ព្ទ​ពណ៌​ក្រហម​នោះទេ ប៉ុន្តែ​មាន​ស្រោម​ទូរស័ព្ទ​ពណ៌​ក្រហម​គ្រាន់​ទុក​លម្អ​ដែរ​។

​ក្រុមហ៊ុន Apple និយាយថា ទូរស័ព្ទ iPhone កំណែ​ថ្មី​នេះ​អាច​បញ្ជា​ទិញ​បាន​ចាប់ពី​ថ្ងៃស្អែក ហើយនឹង​មាន​លក់​នៅតាម​ហាង​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​។

iPhone 8 មានតម្លៃ ៦៩៩ ដុល្លារ (៦៤​ជី​ហ្គា​បៃ​) និង ៨៤៩ ដុល្លារ (២៥៦​ជី​ហ្គា​បៃ​) និង iPhone 8 Plus ពណ៌​ក្រហម​ដ៏​ខ្លាំងក្លា មានតម្លៃ​ចាប់ផ្តើម គឺ ៩៤៩ ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

iPhone 8 and 8 Plus ពណ៌​ក្រហម​ចាប់ផ្តើម​លក់​តាម​ហាង​នានា​នៅ​ថ្ងៃ​សុក្រ​ខាងមុខ

ទីតាំងផ្សាយពាណិជ្ជកម្ម