វៀតណាម​ចាប់​ខ្លួន​មនុស្ស​៣​នាក់​ចំពោះ​ការ​លួច​នាំ​ចូល​មនុស្ស​ពី​កម្ពុជា​

299
ចែករម្លែក

​បុរស​វៀតណាម​៣​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ចំពោះ​ការរកស៊ី​លួច​នាំ​ចូល​មនុស្ស​ពី​កម្ពុជា​ទៅកាន់​វៀតណាម ដោយ​ឆ្លងកាត់​ព្រំដែន​ខេត្ត ប៊ិញ ហ្វួក នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​វៀតណាម​Vexpress​កាលពី​ថ្ងៃ​សុក្រ​ទី​៤​កញ្ញា​។​

​បើ​តាម​សារព័ត៌មាន​ខាង​លើ ឆ្មាំ​ព្រំដែន​ខេត្ត​ប៊ិញ​ហ្វួក​បាន​ចាប់​បុរស​២​នាក់​កាលពី​ថ្ងៃ​អង្គារ ក្នុងពេល​ពួកគេ​ព្យាយាម​លួច​នាំ​ចូល​ជនកម្ពុជា​៣​នាក់​។​ពួកគេ​បាន​អះអាងថា​បាន​ទទួល​ប្រាក់​៨​សែន​ដុង​(៣៤​ដុល្លារ​)​ក្នុង​ការនាំ​ជនកម្ពុជា​ម្នាក់ៗ​ឆ្លងកាត់​ព្រំដែន​។​

​ដោយ​សហការ​ជា​មួ​យៃ​គូ​កម្ពុជា ឆ្មាំ​ព្រំដែន​វៀតណាម​និង​ប៉ូលិស​ខេត្ត​ប៊ិញ​ហ្វួក បាន​តាមដាន​ក្រុម​នេះ​និង​ចាប់ខ្លួន​បុរស​វៀតណាម​ម្នាក់​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​។​បុរស​ត្រូវ​ចាប់ខ្លួន​ចុងក្រោយ​នេះ​​ឈ្មោះ ត្រា​ន់ ង៉ុក ធី អាយុ​២៨​ឆ្នាំ ជា​មេក្លោង​។​

​តាំងពី​មុន​មក​នៅ​ឆ្នាំ​នេះ ឆ្មាំ​ព្រំដែន​ក្នុង​ខេត្ត​ប៊ិញ​ហ្វួក បាន​ធ្វើអោយ​បរាជ័យ​ការប៉ុនប៉ង​លួច​នាំ​ចូល​មនុស្ស​ចំនួន​១២១​នាក់ នៅពេល​វៀតណាម​បិទ​ព្រំដែន​ចាប់តាំងពី​ខែ​មីនា​ដើម្បី​ទប់ស្កាត់​ការឆ្លង​​រាលដាល​កូវី​ដ​១៩៕​ប្រែ​សម្រួល​៖​វាសនា​

​កងកម្លាំង​ព្រំដែន​បាន​ចាប់ខ្លួន​បុរស​ទាំង​៣​នាក់​ចំពោះ​ការដឹកនាំ​ក្រុម​ជួញ​រត់ពន្ធ​មនុស្ស​កាត់​ព្រំដែន​ពី​កម្ពុជា​ទៅ​វៀតណាម​

ទីតាំងផ្សាយពាណិជ្ជកម្ម