អង្គការ IOM X នឹងធ្វើ​ការចាក់​បញ្ចាំង​វីដេអូ​អប់រំ​ដល់​ស្ត្រី​កម្ពុជា​អំពី​ការ​រៀបការ​ដោយ​បង្ខំ ទៅ​ប្រទេស​ចិន​

1355
ចែករម្លែក

(​ភ្នំពេញ​)៖ ស្ត្រី​វ័យក្មេង​មកពី ជនបទ​នៃ​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ជួញដូរ ដើម្បី​រៀបការ​ដោយ​បង្ខំ នៅ​ប្រទេស​ចិន​។ កាលពី​សប្តាហ៍​កន្លងទៅ​នេះ អង្គការ IOM X បាន​ចាក់​បញ្ចាំង​ខ្សែ​វីដេអូ លើកដំបូង​មួយ ដើម្បី​លើកកម្ពស់ ការអនុវត្ត​និង​លើកទឹកចិត្ត​ស្ត្រី​កម្ពុជា​វ័យក្មេង​ឱ្យធ្វើ​ការ​ស្វែង រក​ព័ត៌មាន មុនពេល​សម្រេចចិត្ត​រៀបការ​ដើម្បី​ទៅ រស់នៅ​ក្រៅប្រទេស​។​
​ ​
​អង្គការ IOM X គឺជា​យុទ្ធនាការ​របស់​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​ទីភ្នាក់ងារ សហរដ្ឋ អាមេរិក ដើម្បី​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរ មនុស្ស និង​ការកេងប្រវ័ញ្ច​។​
​ ​
​ការរៀប​ការដែល​គេ​រៀបចំ ឱ្យនៅ​ប្រទេស​កម្ពុជា​គឺជា​ការអនុវត្ត ដែលមាន​ការទទួលស្គាល់ ដោយ​សង្គម​ជាពិសេស​នៅតាម​ទីជនបទ ដូច្នេះ ហើយ​ការ​រៀបការ​ទៅ​ប្រទេស​ចិន រៀបចំ​ដោយ មេខ្យល់ គឺ​មិនមែនជា​រឿង ចម្លែក​ឡើយ ។ មាន​ស្ត្រី​ជាច្រើន​ទៅ ប្រទេស​ចិន​ដោយ ស្ម័គ្រចិត្ត ដោយសារ តែ​ការ​លួងលោម​ថា នឹងមាន​ឱកាស រកលុយ​ផ្ញើ​ត្រឡប់មកផ្ទះ​វិញ ។​
​ ​
​ជារឿយៗ​ស្ត្រី​ទាំងនោះ ជឿ ជាក់​ថា​ពួកគេ​មាន​សិទ្ធិ​ក្នុងការ​ជ្រើស រើស​គូស្រករ និង​បដិសេធ អាពាហ៍ពិពាហ៍​ប្រសិនបើ​ពួកគេ​មិន​ពេញចិត្ត​។ មេខ្យល់​នឹង​ប្រាប់​ដល់​ស្ត្រី​ទាំងនោះ​ថា ពួកគេ​នឹង​អាច​ផ្ញើ​ប្រាក់​មក​ផ្ទះ ដោយសារ​ការរៀប​ការ​ជាមួយ​បុរស​អ្នកមាន ឬ​អាច​ធ្វើការ​នៅ ប្រទេស​ចិន​បាន​។ បើទោះបី​ជាមាន​ស្ត្រី​ជាច្រើន​ចំណាក ស្រុក​ទៅ​ចិន​ដើម្បី​រៀបការ​ហើយ​រីករាយ នឹង​ជីវិត​របស់​ពួកគេ​នៅ​ទីនោះ​ក៏ ដោយ ប៉ុន្តែ​ស្ត្រី​មួយចំនួន​ត្រូវបាន​បង្ខំ ឱ្យ​រៀបការ​ជាមួយ​បុរស ដែល​ពួកគេ មិន​ពេញចិត្ត ។ ស្ត្រី​ជាច្រើន​ក៏​មិនបាន ដឹង​ដែរ​ថា ដើម្បី​អាចធ្វើ​ការ​ស្របច្បាប់ នៅ​ប្រទេស​ចិន​បាន ពួកគេ​ត្រូវ​ចុះបញ្ជី អាពាហ៍ពិពាហ៍​ស្របច្បាប់​របស់​ពួកគេ​ហើយ​រស់នៅ ប្រទេស​ចិន​បាន​រយៈ ពេល​ប្រាំ​ឆ្នាំ​ជាមុនសិន​។​
​ ​
​ការពិត​គឺមាន​ភាពខុសគ្នា ខ្លាំងណាស់ ទៅនឹង​អ្វីដែល​គេ​សន្យា​ជា មួយ​ស្ត្រី​វ័យក្មេង​ទាំងនោះ​។ ពួកគេ​ជា រឿយៗ​មិនមាន​ជម្រើស​ថា ត្រូវ​រៀបការ ជាមួយ​អ្នកណា​ឡើយ ហើយ​ជាទូទៅ ត្រូវបាន​គេ​លក់​។ ថ្វីបើ​អ្នក​អនុវត្តន៍​ច្បាប់ នៅក្នុង​ប្រទេស​ចិន​បាន​បន្ត​កិច្ចប្រឹងប្រែង​ក្នុងការ​បំបាត់ ការអនុវត្ត​បែបនេះ​ក៏ដោយ ក៏​នៅមាន​របាយការណ៍​ជាច្រើន​អំពី​ស្ត្រី​ដែល​បាន​រៀបការ​ទៅ​ចិន នោះ ប្រឈម​នឹង​ការកេងប្រវ័ញ្ច​ផ្លូវភេទ ការរំលោភបំពាន ត្រូវបាន​គេ​បង្ខំ​ឱ្យធ្វើ​ការងារ​ត្រូវបាន គេ​ដកហូតយក​ឯកសារ​អត្តសញ្ញាណ និង​មិន​ទទួលបាន​សិទ្ធិ​ជា​មូលដ្ឋាន​មួយចំនួន​របស់​ពួកគេ ផងដែរ​។
​ ​
​អង្គការ​IOM X ចាប់​ដៃគូ​ជា មួយ​មណ្ឌល​ព័ត៌មាន​ស្ត្រី (WMC) ផលិត​ខ្សែភាពយន្ត​មួយ​ឈ្មោះ “​ការ ចំណាកស្រុក​ដោយ​ជោគជ័យ​”​។ WMC គឺជា​អង្គការក្រៅរដ្ឋាភិបាល​ផ្សព្វផ្សាយ ព័ត៌មាន​មួយ ដែល​មិន​រកប្រាក់​ចំណេញ ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​មធ្យោបាយ​ដើម្បី សម្រេចបាន​នូវ សមធម៌ យេនឌ័រ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ ឆ្លើយតប​ទៅនឹង​បញ្ហា​សង្គម សេដ្ឋកិច្ច នយោបាយ​និង​ផ្លូវច្បាប់ ដែល​ពាក់ព័ន្ធ នឹង​ស្ត្រី ។​
​ ​
​អង្គការ IOM X ប្រចាំ​នៅ​កម្ពុជា រួមជាមួយ​នឹង WMC គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស (NCCT) ក្រសួងការបរទេស និង សហប្រតិបត្តិការ​អន្តរជាតិ (MoFAIC) អង្គការ UN-ACT អង្គការ Winrock អង្គការ​ជំនួយ​ផ្នែក​ច្បាប់​ដល់​ស្ត្រី និង​កុមារ LSCW និង​អង្គការ CCPCR នឹង​រៀបចំ កម្មវិធី​វិទ្យុ​ជា​ឈុត​ចំនួន​បួន​លើក ដើម្បី​លើកកម្ពស់​ចំណេះ ដឹង​អំពី​ហានិភ័យ​នៃ​ការ​ចំណាកស្រុក​តាមរយៈ​ការ រៀបការ​ទៅ​ប្រទេស​ចិន ចំណាកស្រុក ដោយ​ភាព​វៃឆ្លាត​របៀប​នៃ​ការរៀបចំ ឯកសារ ដើម្បី​ធ្វើ​ចំណាកស្រុក និង​បញ្ហា​ប្រឈម​ដែល​ស្ត្រី អាច​ជួបប្រទះ​នៅ ពេលធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស ៕ ដោយ​: បញ្ញា​សាស្ត្រ​

​អង្គការ IOM X នឹងធ្វើ​ការចាក់​បញ្ចាំង​វីដេអូ​អប់រំ​ដល់​ស្ត្រី​កម្ពុជា​អំពី​ការ​រៀបការ​ដោយ​បង្ខំ ទៅ​ប្រទេស​ចិន​


ទីតាំងផ្សាយពាណិជ្ជកម្ម