​រថយន្ត​មន្ត្រី​ស៊ីម៉ាក បើក​បុក​ជនជាតិ​ទំពួន​ម្នាក់ ស្លាប់ នៅ​ក្រុង​បាន​លុង​

212
ចែករម្លែក

​ដោយ​៖ សុវណ្ណ /
​រតនគិរី​៖ មន្ត្រី​ស៊ីម៉ាក​ម្នាក់ បាន​បើករថយន្ដ​របស់​អង្គភាព ទៅបុក​បុរស​ជនជាតិ​ទំពួន​ម្នាក់ បណ្តាល​ឲ្យ​ស្លាប់ នៅតាម​ផ្លូវជាតិ​លេខ​៧៨ ខណៈពេល​ជនរងគ្រោះ កំពុង​ដើរ​ឆ្លងផ្លូវ នៅត្រង់ចំណុច​មុខ​ស្រា​បៀរ​អង្គរ​ចាស់ ស្ថិតក្នុង​ភូមិ​សីល សង្កាត់ យក្ស​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី កាលពី​យប់ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​។​

​លោក មឿង សារិទ្ធ នាយការិយាល័យ ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តរតនគិរី បានឱ្យដឹងថា​៖ កាលពី​វេលា​ម៉ោង ជាង ៦ ព្រលប់ ថ្ងៃទី​៤ ខែកញ្ញា គេ​ឃើញ​ជនរងគ្រោះ ឈ្មោះ ជា នី​ន អាយុ​៣៧​ឆ្នាំ ជនជាតិ​ទំពួន មាន​លំនៅ នៅ​ភូមិ​ឡា​ប៉ូ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង បាន​ដើរ​ឆ្លង​ផ្លូវជាតិ​លេខ​៧៨ ពី​ទិស​ខាងត្បូង ទៅខាង​ជើង ប្រហែលជា​សំដៅទៅ​ផ្ទះ ក៏ប៉ុន្ដែ​ពេល​កំពុងធ្វើដំណើរ ទៅដល់​លើ​ទ្រូងផ្លូវ ក៍​ត្រូវ​រថយន្ដ​របស់​មន្ត្រី​ស៊ីម៉ាក បើក​ពី​ទិសខាងកើត មកដល់ ហើយ​ជ្រុល​បុក​ស្លាប់ តែម្ដងទៅ​។​

​ប្រភព​បាន​បន្ដទៀតថាៈ ក្រោយពី​រថយន្ដ​នោះ បាន​បុក​មនុស្ស​ស្លាប់​ហើយ តៃកុង បាន​បើក​រត់គេច មួយសន្ទុះ​ក្រោយមក បាន​អ្នកផ្សេង បើករ​ថយ​ន្ថ​នោះ ចូលទៅ​កាន់ ស្នងការដ្ឋាន​នគរបាល ខេត្ដ​រតនគិរី ដើម្បី​ឲ្យ​ជួយ​ដឹងឮ តាមផ្លូវ​ច្បាប់​។ ដោយ​ដកស្រង់​សំដី ពី​អ្នកជិតខាង​ថាៈ អ្នកស្លាប់​ឈ្មោះ​ដូចខាងលើ គឺជា​មនុស្ស និយម​ចូលចិត្ត​ផឹកស្រា ក្រោយពេល​បំពេញការងារ​។​

​លោក​បាន​បន្តថាៈ មុនពេល​កើតហេតុ គឺ​រថយន្ត TOYOTA របស់​ម​ន្រី្ត​ស៊ីម៉ាក ពាក់​ស្លាក់​លេខ រដ្ឋ 36.2-0489 ពណ៌​ស បាន​បើក​ពី​ទិសខាងកើត ទៅខាង​លិច តាមផ្លូវ​ជាតិ​លេខ​៧៨ សំដៅ​ចូល​ក្រុង​បាន​លុង​។ លុះ​មកដល់​ត្រង់​កន្លែងកើតហេតុ រថយន្ត​នេះ ក៍បាន​ជ្រុល​ទៅបុក​ជនរងគ្រោះ ដែល​ដើរ​ឆ្លង​ផ្លូវជាតិ ពី​ទិស​ខាងជើង ទៅខាង​ត្បូង បណ្តាល​ឲ្យ​ស្លាប់ នៅនឹងកន្លែង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បានប្រគល់​សព ទៅ​ឲ្យ​សាច់ញាតិ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ដោយសារ​ពួកគេ មាន​ជីវភាព​ខ្វះខាត​យើង បានស្នើ​សុំ​ឲ្យ អ្នកបើករថយន្ដ​បង្ក ជួយ​ប្រាក់​ចំនួន ៥០០ ដុល្លារ យក​ធ្វើបុណ្យ​សិន​រួចហើយ និង​បន្ដ​ដោះស្រាយ តាមផ្លូវ​ជា​បន្ដ​៕​V

ទីតាំងផ្សាយពាណិជ្ជកម្ម