គ្រឿងញៀន:បញ្ជូនមនុស្ស៨នាក់និងវត្ថុតាងមួយចំនួនទៅតុលាការ

200
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង​:កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកាលពីរសៀលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២០បានបញ្ជូនជនសង្ស័យចំនួន៨នាក់និងវត្ថុតាងមួយចំនួនទៅតុលាការពីបទរក្សា​ទុក​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុញៀន ។

ជនសង្ស័យទាំង៨នាក់នេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសហការ​ជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃ​អធិការនគរបាលស្រុកសង្កែឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី៤ខែកញ្ញា​ចំណុច​២ផ្សេងគ្នាស្ថិតក្នុងភូមិអូរស្រឡៅឃុំអូរដំបង១ស្រុកសង្កែ៕


ទីតាំងផ្សាយពាណិជ្ជកម្ម