​រាជរដ្ឋាភិបាល​នឹងដាក់​ឲ្យ​អនុវត្ត​នូវ​វិធានការ​អន្តរាគមន៍​ស​ម​ស្រប​និង​ទាន់ពេលវេលា​ដើម្បី​រក្សា​លំនឹង​សេដ្ឋ កិច្ច​-​សង្គម​និង​ការជំរុញ​កំណើនសេដ្ឋកិច្ច​

293
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជា ក់​ឲ្យ​ដឹងថា​៖​នៅពេល​ខាងមុខ​កម្ពុជា​នឹង​ដាក់ឱ្យអនុវត្ត​នូវ​វិធានការ​អន្តរាគ​មន៍​សមស្រប​និង​ទាន់ពេលវេលា​គួបផ្សំ​ នឹង ​ការគិតគូរ​ជា​យុទ្ធសាស្ត្រ​តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​,​គោលនយោបាយ​រូបិយវត្ថុ​និង​វិធានការ​កែទម្រង់​រចនា​សម្ព័ន្ធ​សំដៅ​សម្រេច​ឱ្យបាន​នូវ​គោលបំណង​ជា​អាទិភាព​ចំនួន២គឺ​ការរក្សា​លំនឹង​សេដ្ឋ កិច្ច និង​សង្គម​ដោយ​បន្ត​ប្រយុទ្ធប្រឆាំងនឹង​ជំងឺ​កូ​វីដ១៩​និង​ការជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​តាមរយៈ​ការបន្ត​បង្កើន​ភាព​ប្រកួតប្រជែង​,​ការ​បន្ត​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋ កិច្ច​និង​ការបន្ត​ជំរុញ​ការ កែទម្រង់​រចនាសម្ព័ន្ធ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​វីដេអូ​ក្នុង​កិច្ចប្រជុំ​កំពូល​កម្មន្ តសាល​និង​ឧស្សាហូបនីយកម្ម​សកល​ឆ្នាំ​២០២០(GMIS 2020)​ក្រោម​ប្រធាន បទ​“​ការស្តារ​ឡើងវិញ​នូវ​វិបុលភាព​ក្នុង​ពិភពលោក​ក្រោយពី​ជំងឺឆ្លង​រាតត្បាត​” ថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២០ ។​

​ដើម្បី​ចែករំលែក​បទពិសោធន៍ និង វិធានការ​នានា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​សំដៅ​ធ្វើ​អន្តរាគមន៍ និង គ្រប់គ្រង​ផលប៉ះពាល់​លើ​សង្គម​-​សេដ្ឋកិច្ច បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​គោលនយោបាយ​ជាក់លាក់​មួយចំនួនទៀត​សំដៅ​ស្តារ​ស្ថានភាព​ផលិតកម្ម​និង​ឧ​ស្សហកម្ម​ក្រោយពី​មានការ​ថមថយ​និង ផុតរលត់​ទៅ​នៃ​ជំងឺ​កូ​វីដ​-១៩ នាពេលខាងមុខ ។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​សម្រាប់​កម្ពុ​ជា​,​រាជរដ្ឋាភិបា ល​បាន​គ្រប់គ្រង​សភាពការណ៍​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព​, ដោយ​មកដល់ពេលនេះ​កម្ពុជា​មិនមាន​ការឆ្លង​ជា​សហគមន៍​ហើយក៏​មិនបាន​ឈានដល់​ការបិទជា​តំបន់ ឬ ប្រទេស​ទាំងមូល​នោះទេ ។ ជាការ​ពិត​,ជំងឺ​កូ​វីដ​-១៩​បាន​នាំមក​នូវ​បញ្ហា​ប្រឈម​ដ៏​ស្រួច ស្រាល់​មួយចំនួន​ជាអាទិ៍​នៅក្នុង​វិស័យ​វាយ​ន​ភណ្ឌ​, វិស័យ​ទេសចរណ៍​, វិស័យ​អាកាសចរណ៍ និង វិស័យ​សេវា​ខ្លះទៀត ។​ស្ថិតក្នុង​សភាពការណ៍​នេះ​,រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​វិធានការ​ចំនួន៥ជុំរួចមកហើយ​សំដៅ​ជួយ​រក្សា​លំនឹង​ផលិតកម្ម និងអាជីវកម្ម​សម្រាប់​ផ្គត់ផ្គង់​ទាំង​ក្នុង​និង​ក្រៅប្រទេសពិសេស​គឺ​សំដៅ​ធានា​លំនឹង​ជីវភាព​រស់នៅ​របស់ប្រជា ពលរដ្ឋ​ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ។ វិធានការ អន្តរាគមន៍​ទាំងនោះ​រួមមាន​ជាអាទិ៍​៖ ការអនុគ្រោះពន្ធ និង ការអនុគ្រោះ​ការបង់ប្រាក់​ភាគទាន​ធានារ៉ាប់រង​របប​ហា និភ័យ​ការងារ និង ថែទាំ​សុខភាព​, ការជួយ សម្រួល​លក្ខខណ្ឌ​ឥណទាន​,​ការបង្កើន​សន្ ទនីយ​ភាព​នៅលើ​ទីផ្សារ​,​ការផ្ដល់ប្រាក់​ឧបត្ថម្ភ​ជូន​កម្មករ​-​និយោជិត​ក្នុង​វិស័យ​កាត់ដេរ​និង ទេសចរណ៍​,​ការរៀបចំ​កម្ម វិធី​ហិរញ្ញប្បទាន​ពិសេស​ដើម្បី​ជួយ​ស្តារ​លទ្ធភាព​និង​លើកកម្ពស់​អាជីវកម្មរ​បស់​សហគ្រាស​ធុន​តូច និង មធ្យម​, ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ជូន​ដល់​កម្ម ករ​-​និយោជិត​, និង​ការរៀបចំ​គម្រោង​ហិរញ្ញ ប្ប​ទាន​សម្រាប់​ទុន​បង្វិល ដើម្បី​បំពេញតម្រូវការ​របស់​រោង​-​ចក្រ សហគ្រាស និង អាជីវកម្ម​នៅក្នុង​ប្រទេស ។​

​សម្តេច​តេ​ជោ​បាន​បន្តថា​៖​នៅក្នុង​វិស័យ​សង្គមកិច្ច​,​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​គម្រោង​សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទនិង​គាំទ្រកសិករ​ដែល​នឹង​ជួយ​ជំរុញ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​ឱ្យ​កាន់តែ​ប្រសើរឡើង​ព្រមទាំង​ផ្តល់នូវ​ឱកាស​ការងារ​បន្ថែម​មួយចំនួន​ដល់​ប្រជាជន​នៅក្នុង​អំឡុងពេល​លំបាក​នេះ ។ ក្រៅពីនេះ​,​រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដើម្បី​ផ្តល់​ជា​ជំនួយ​បណ្តោះ​-​អាសន្ន​បន្ថែម​ដល់​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​គោលដៅ​រក្សា​នូវ​លំនឹង​ជីវភាព​របស់​ពួកគេ​នៅក្នុង​រយៈពេល​នៃ​វិបត្តិ​នេះ ។ ចំពោះ​វិស័យ​អប់រំ​,​ក្រោយពី​បាន​បិទ​សាលារៀន​មួយរយៈ​កន្លង មក​,​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​“​យុទ្ធសាស្ត្រ​ស្តីពី​ការបើក​ដំណើរការ​គ្រឹះស្ថានសិក្សា​ទ្បើង​វិញ​” ដែល​តម្រូវឱ្យ​គ្រឹះស្ថានសិក្សា​អនុវត្ត​នូវ​វិធីសាស្ត្រ​សិក្សា​ចម្រុះ គឺ​:​ការសិក្សា​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​រួមជាមួយ​នឹង​ការសិក្សា​នៅក្នុង​ថ្នាក់រៀន​គួបផ្សំ​ជាមួយនឹង​ការប្រតិបត្តិ​ហ្មឹ​ង​ម៉ាត់​នូវ​គោលការណ៍​“​រក្សា​គម្លា ត​សង្គម​” និង​វិធាន​ការការពារ​ផ្សេងទៀត​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្តថា​ជា​ទិសដៅ​ទៅមុខ​កម្ពុជា​នឹង​ដាក់ឱ្យអនុវត្ត​នូវ​វិធានការ​អន្តរាគមន៍​ស​ម​ស្រប​និង​ទាន់ពេល​គួបផ្សំ​នឹង​ការគិតគូរ​ជា​យុទ្ធសាស្ត្រ តាមរយៈ​ការដាក់ចេញ​នូវ​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​,​គោលនយោបាយ​រូបិយវត្ថុ និង វិធានការ​កែទម្រង់រ​ច​នា​សម្ព័ន្ធ​សំដៅ​សម្រេច​ឱ្យបាន​នូវ​គោល បំណង​ជា​អាទិភាព​ចំនួន​២ គឺ : ទី​១.​ការរក្សា​លំនឹង​សេដ្ឋកិច្ច​និង​សង្គមដោយ​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​តាម រយៈ​ការបង្កើន​ចំណាយ​លើ​វិស័យ​សុខា​ភិ បាល​និង​កម្មវិធី​លើកកម្ពស់​សុខភាព​សាធារណៈ​, ការបន្ត​រក្សា​លំនឹង​សកម្មភាព​អាជីវកម្ម​តាមរយៈ​ការ​ផ្តល់នូវ​ការលើកទឹកចិត្ត​និង​ការអនុ គ្រោះ​ផ្នែក​សារពើពន្ធ​, ការផ្តល់​ឥណទាន​អនុគ្រោះ និង ការបង្កើន​សន្ទនីយ​ភាព​នៅ លើ​ទីផ្សារ​,​ព្រមទាំង​ការរក្សា​លំនឹង​ជីវភាព​ប្រជាជន​និង​ការរក្សា​ការងារ​ជូន​ប្រជាពលរដ្ឋ​តាម រយៈ​ការ អនុវត្ត​កម្មវិធី​សាច់ប្រាក់​ពលកម្ម​, កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​និង​កម្មវិធី​ជំនួ យ​សង្គម ។​ល​។ និង ទី​២.​ការជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​តាមរយៈ​ការបន្ត បង្កើន​ភាព​ប្រកួតប្រជែង​, ការបន្ត​ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការបន្ត​ជំរុញ​ការកែទម្រង់​រចនាសម្ព័ន្ធ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម