Urban Village ជា​គម្រោង​តែមួយគត់​ឈ្នះ​ពានរង្វាន់​នៃ​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា​និង​ត្រៀម​ប្រកួត​លំដាប់​អន្តរជាតិ​នៅ​ថៃ

231
ចែករម្លែក

​ដោយៈ​សុផល​/ភ្នំពេញ​៖ គម្រោង Urban Village បានឈ្នះ​ពានរង្វាន់​ធំជាងគេ ដែលជា​ពាន​នៃ​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា​។​គម្រោង Urban Village គឺជា​គម្រោង​តែមួយគត់​ពី​ប្រទេស​កម្ពុជា​ដែលមាន​ឱកាស​ឈាន​ជើង​បន្តទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ធំ ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២០ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

បើតាម​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍន៍ Urban Village បានឱ្យ ដឹងថា គម្រោង Urban Village បានឈ្នះ​ពានរង្វាន់​ធំជាងគេ ដែលជា​ពាន​នៃ​ការអភិវឌ្ឍ​ខុន​ដូ​ល្អ បំផុត​នៅ​កម្ពុជា បានន័យថា​គម្រោង​Urban Village គឺជា​គម្រោង​តែមួយគត់​ពី​ប្រទេស​កម្ពុជា ដែលមាន​ឱកាស​ឈាន​ជើង​បន្តទៅ​ប្រកួត​តំណាងឱ្យ ប្រទេស​កម្ពុជា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​ធំ​ដែល​នឹង​ធ្វើឡើង​នៅ​ដើមខែ ធ្នូ​២០២០​នាទី​ក្រុង​បាងកក​ប្រទេស​ថៃ ។

លោក Ben Li អគ្គនាយក​ក្រុមហ៊ុន Urban Hub Cambodia បាន​មានប្រសាសន៍​នៅក្នុង​ពិធី​ទទួល​ពានរង្វាន់​ជាច្រើន​ពី​កម្មវិធី PropertyGuru Award កាលពី​ល្ងាច​ថ្ងៃទី ០៤ កញ្ញា ២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ថា​៖ នៅក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ដ៏​អស្ចារ្យ​ក្នុងប្រទេស​កម្ពុជា​នាពេល​នេះ វា​ជា​មហា​កិត្តិយស​ខ្លាំងណាស់ ដោយសារតែ​បណ្ដា​ក្រុមហ៊ុន​ធំៗ និង​អ្នកវិនិយោគ​ជាច្រើន​ចូលរួម ហើយ​នៅពេល​ក្រុមហ៊ុន​ឬ​គម្រោង​ណាមួយ​ទទួលបាន​ពានរង្វាន់​នោះ វារឹតតែ​ធ្វើឱ្យ អ្នក​អភិវឌ្ឍន៍​កាន់​តែមាន​មោទនភាព​បន្ថែមទៀត ។


លោក​បាន​មានប្រសាសន៍​ទៀតថា​៖​សម្រាប់​ការអភិវឌ្ឍ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងដំណាក់កាល​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​គឺ​នៅតែមាន​ភាពរលូន​ហើយក៏ មាន​ក្រុមហ៊ុន​ខ្លះ​ទទួលបាន​នូវ​ឱកាស​ការលក់​គម្រោង​ក៏ដូចជា​ឱកាស​ក្នុងការ​វិនិយោគ​ផង ដែរ​។​
​លោក​បាន​លើកឡើងថា​៖« នៅក្នុង​ដំណាក់​កូ​វីដ​១៩​នេះ ចាប់តាំងពី​ខែកុម្ភៈ​ដល់​ខែឧសភា ការលក់​ទូទៅ​នៃ​អចលនទ្រព្យ​ក្នុ​ង្រ​ទេស​កម្ពុជា គឺ​ពិតជា​មានការ​ធ្លាក់ចុះ​មែន ក៏ប៉ុន្តែ​ចាប់តាំងពី​មិថុនា​រហូតដល់​បច្ចុប្បន្ននេះ ទីផ្សារ​ខុន​ដូ ហាក់​កំណើន​ឡើងវិញ »​។


លោក​បន្ថែមថា ការលក់​មានការ​កើនឡើង​ពី​ខែមិថុនា​រហូតដល់​ខែកញ្ញា​នេះ ដោយសារតែ​វិនិយោគិន​ដែល​ចង់ទៅ​ទិញ​ខុន​ដូ នៅ​ខាងក្រៅ​គឺ​មិនអាច​ចេញទៅ​បានឡើយ​ដោយសារតែ​ប្រទេស​មួយចំនួន​ត្រូវបាន​បិទ​ដូច្នេះ ហើយ​វិនិយោគិន​ក៏ត្រូវ​បង្វែរ​ការវិនិយោគ​រប​ស់​ខ្លួន​មក​ទិញ​ខុន​ដូ នៅក្នុង​ប្រទេស​កម្ពុជា​វិញ ។
​លោក សន សៀ​ប អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ឃី​រៀល​អ៊ី​ស្ទេ​ត បានឱ្យដឹងថា នៅក្នុង​វិបត្តិ​នៃ​ជំងឺ​សកល​នេះដែរ វា​ក៏​ជា​ឱកាស​នៃ​ការទិញ​អចលនទ្រព្យ​និង​ទទួលបាន​តម្លៃ​ល្អ​សម្រាប់​អ្នក​ដែល​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​ហើយក៏​នឹង​ទទួលបាន​ផលចំណេញ​នៅពេល​អនាគត​ផងដែរ ។



ក្រៅពី​បានឈ្នះ​ពានរង្វាន់​ពានរង្វាន់​នៃ​ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា ក្រុមហ៊ុន Urban Village បានឈ្នះ​អភិវឌ្ឍន៍​ឈានមុខ​ល្អ​បំផុត ,​ក្រុមហ៊ុន​អភិវឌ្ឍន៍​របៀប​រស់នៅ​ល្អ​បំផុត​,​ពានរង្វាន់​ការអភិវឌ្ឍ​ការិយាល័យ​ល្អ​បំផុត​,​ពាន​ការិយាល័យ​រួម​ល្អ​បំផុត​,​ពាន​រចនា​ម៉ូដ​ស្ថាបត្យកម្ម​ការិយាល័យ​ល្អ​បំផុត​។​

គួររំលឹកថា​កាលពី​ខែឧសភា ឆ្នាំ​២០១៩ គម្រោង Urban Village បានឈ្នះ​ពានរង្វាន់​ចំនួន​ប្រាំពី​កម្មវិធី​ប្រ​គួ​ត​ពាន រង្វាន់​ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​រៀបចំ​ការ​ប្រ​គួ​ត​ពានរង្វាន់​អចលនទ្រព្យ​មកពី​ប្រទេស​សិង្ហ​បុរី​។ ការ​ឈ្នះ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​បានធ្វើ​ឲ្យ​គម្រោង Urban Village ក្លាយទៅជា​គម្រោង​តែមួយគត់​ដែល​ឈ្នះ​ពានរង្វាន់​រហូត​ទៅដល់​៥​ក្នុងពេល​តែមួយ​។

ពានរង្វាន់​ទាំងនោះ​រួមមាន​៖ “​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​នៅក្នុង​ប្រទេស​កម្ពុជា​”, “​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​នៅក្នុង​ទីក្រុង​ភ្នំពេញ​”, “​គម្រោង​ខុន​ដូ​ដែលមាន​កា​រចនា​ផ្នែក​ស្ថាបត្យកម្ម​ទេសភាព​ខាងក្រៅ​ល្អ​ដាច់​គេ​”, “​គម្រោង​ខុន​ដូ​ដែល​មានការ​រចនា​ផ្នែក​ស្ថាបត្យកម្ម​ល្អ​ដាច់​គេ​” និង​ពានរង្វាន់​ចុងក្រោយ​គឺ “​គម្រោង​ខុន​ដូ​ដែល​មានការ​រចនា​ប្លង់​ផ្នែក​ខាងក្នុង​ល្អ​ដាច់​គេ​”​។​

ក្នុង​ឆ្នាំ​ដដែល​ខែវិច្ឆិកា គម្រោង Urban Village បាន​បំបែក​ឯតទគ្គ​កម្ម​ក្លាយជា​គម្រោង​ដំបូង​គេ បង្អស់​នៅ​កម្ពុជា​ដែល​បានឈ្នះ​ពានរង្វាន់ “​គម្រោង​ខុន​ដូ​ល្អ​ដាច់​គេ​នៅ​អាស៊ី​” នៅឯ​កម្មវិធី​ប្រកួត​ពានរង្វាន់​គម្រោង​អចលនទ្រព្យ​អាស៊ី​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ​២០១៩​ធ្វើឡើង​នៅ​ប្រទេស​ថៃ​៕​S/

ទីតាំងផ្សាយពាណិជ្ជកម្ម