រយៈពេលបីថ្ងៃនៃថ្ងៃកាន់បិណ្ឌ : គ្រោះថ្នាក់ចរាចរណ៍ ស្លាប់ ១៨នាក់ និងរបួស ៧០នាក់

285
ចែករម្លែក

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ រយៈពេលពីរថ្ងៃ នៃថ្ងៃកាន់បិណ្ឌ គឺនៅថ្ងៃទី៣-៤-៥ ខែកញ្ញា  គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឲ្យមនុស្សចំនួន ១៨នាក់បានបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន៧០នាក់។

យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃកាន់បិណ្ឌទី១នាថ្ងៃទី៣ ខែកញ្ញា គឺកើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២០លើក បានបណ្តាលឲ្យមនុស្សចំនួន១០នាក់បាត់បង់ជីវិត និងរងរបួសចំនួន ៤៨នាក់ ដោយក្នុងនោះរងរបួសស្រាល ២៦នាក់ និងរបួសធ្ងន់ចំនួន ២២នាក់។ នៅថ្ងៃកាន់បិណ្ឌទី២ នាថ្ងៃទី៤ ខែកញ្ញាគឺកើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ១១លើក បានបណ្តាលឲ្យមនុស្សចំនួន ៤នាក់ស្លាប់ និងរងរបួសចំនួន ១៧នាក់ ដោយក្នុងនោះរងរបួសស្រាល ៤នាក់ និងរបួសធ្ងន់ចំនួន ១៣នាក់។ នៅថ្ងៃកាន់បិណ្ឌទី៣ នាថ្ងៃទី៥ ខែកញ្ញាគឺកើតមានគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦លើក បានបណ្តាលឲ្យមនុស្សចំនួន ៤នាក់ស្លាប់ និងរងរបួសចំនួន ៥នាក់ ដោយក្នុងនោះរងរបួសស្រាល ១នាក់ និងរបួសធ្ងន់ចំនួន ៤នាក់៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម