ប្រធានគ.ជ.បៈមន្ត្រីបោះឆ្នោតនៅមូលដ្ឋានត្រូវមានគណនីយភាពចំពោះគ.ជ.បហើយគ.ជ.បត្រូវមានគណនីយភាពចំពោះរដ្ឋសភា

254
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ លោកស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានមានប្រសាសន៍ទៅកាន់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតទាំងអស់ថា “មន្ត្រីបោះឆ្នោតនៅមូលដ្ឋាន​ ត្រូវមានគណនេយ្យភាពចំពោះ គ.ជ.ប ហើយ គ.ជ.ប ត្រូវមានគណនីយភាពចំពោះមុខរដ្ឋសភា”។

ការថ្លែងរបស់ប្រធាន គ.ជ.ប ក្នុងពិធី សំណេះសំណាលជាមួយមន្ត្រីនៃលេខាធិការដ្ឋានរៀបចំការបោះឆ្នោត (ល.ខ.ប) ខេត្តព្រះសីហនុ ក្នុងអគារ ល.ខ.ប ស្ថិតនៅភូមិ១​ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ។

លោក សុិក ប៊ុនហុក

ប្រធាន គ.ជ.ប បានរំលេចមាត្រា ២១ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចែងថា “ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត​​ ត្រូវមានគណនីយភាពចំពោះមុខគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសិទ្ធិសម្រេចបណ្ដេញប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតណាមួយ ​ក្នុងករណីបានប្រព្រឹត្តផ្ទុយពីច្បាប់បោះឆ្នោតជាធរមាន បទបញ្ជាផ្ទៃក្នុង បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត ឬក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត”។ 

ប្រធានគ.ជ.ប បានបន្ថែមថា “ព្រមជាមួយគ្នា​នេះ គ.ជ.ប ក៏ត្រូវមានគណនីយភាពចំពោះមុខរដ្ឋសភាផងដែរ”។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលជាមួយ ល.ខ.ប ព្រះសីហនុ ប្រធាន គ.ជ.ប បន្តដំណើរទៅជួបជាមួយមន្ត្រី ល.ខ.ប កំពត និងកែប ជាបន្តទៀត នៅថ្ងៃទី៦ ខែកញ្ញា៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម