ការស្រាវជ្រាវៈ​ការទទួល​ទាន​បាយ​តែម្នាក់ឯង​ប្រឈម​នឹង​ហានិភ័យ​នៃ​ជំងឺ​

1278
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី​បំផុត​មួយ របស់​ជប៉ុន​បាន​បញ្ជាក់ថា អ្នកទទួល​ទាន​បាយ​តែម្នាក់ឯង​ជា ប្រចាំ​មានហានិភ័យ​ស្លាប់​ខ្ពស់ជាង​១,៥​ដង ប្រៀបនឹង​អ្នកមាន​មនុស្ស​ទទួលទាន​ជាមួយ ។​
​ ​
​ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើការ សិក្សា​លើ​មនុស្ស​ចាស់​៧០.០០០​នាក់​មាន​អាយុ​ចាប់ពី​៦៥​ឆ្នាំ ឡើងទៅ ។ ក្នុង​រយៈពេល​តាមដាន​បី​ឆ្នាំ ពួកគេរកឃើញថា អ្នករស់នៅ​មាន​គ្នា​តែ​ទទួល ទាន​បាយ​តែម្នាក់ឯង​ជាប្រចាំ​នោះ មាន​អត្រា​ស្លាប់​ខ្ពស់ជាង​៤៧​ភាគរយ​ប្រៀប​នឹង​អ្នកទទួល ទាន​បាយ​រួមគ្នា ជាមួយ​មនុស្ស​ច្រើន ។​
​ ​
​តាម​លទ្ធផល​ស្រាវជ្រាវមូលហេតុ​ដែល​នាំ​ដល់​គ្រោះថ្នាក់​ដូច្នេះ គឺ​ដោយសារ​ការទទួល​ទានបាយ​តែម្នាក់ឯង​ច្រើន​ធ្វើ​ឱ្យគេ​ពុំមាន​អារម្មណ៍សប្បាយ ហេតុនេះ​តែង​បង្កើនល្បឿន​ទទួលទានឱ្យ​លឿន​ឱ្យ​ឆាប់​រួចរាល់ ។ ដូច្នេះហើយ ចំនួន​ដង​នៃ​ការ​ទំពារ តិចជាង​, ទឹកមាត់​បញ្ចោ​ញ មក​ក៏​តិច និង​នាំមក​នូវ​អ​ម្រែ​ក​ធ្ងន់​សម្រាប់​ក្រពះ ពោះវៀន ទន្ទឹម​នោះ​ក៏​បន្ថយ​ការ​បញ្ចោ​ញ Serotonin ឬ​ហៅថា “​អ័រម៉ូន សុភមង្គល​” ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​ទូន្មាន​ថា ប្រសិន​អ្នក​កំពុង​រស់នៅ​ម្នាក់ឯង​នោះ​ចូរ​ឧស្សាហ៍​ទៅ​ទទួលទានអាហារ​រួមគ្នាជាមួយ​មិត្តភក្តិ ឬ អ្នក​ស្គាល់គ្នា ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​ក៏​សង្កេត ឃើញថា ហានិភ័យ​ពី​ការទទួល​ទាន​បាយ​ម្នាក់ឯង​បាន​ឥទ្ធិពល ដល់​បុរសច្រើនជាង​ស្ត្រី ៕ ប្រែ​សម្រួល​: រតនៈ​

ទីតាំងផ្សាយពាណិជ្ជកម្ម