តុលាការ​បង្គាប់​ឱ្យ​តារា​សម្តែង​អាប់យស​អាមេរិក លោក​ខូ​ស្ប៊ី បង់លុយ​ជាង ៣ លាន​ដុល្លារ​ដល់​ដើមចោទ ក្នុងករណី​រំលោភ​ផ្លូវភេទ​

1177
ចែករម្លែក

​តារា​សម្តែង​អាប់​សយ​អាមេរិក លោក ប៊ី​ល ខូ​ស្ប៊ី (Bill Cosby) បាន​បង់ប្រាក់​ចំនួន ៣,៣៨ លាន​ដុល្លារ​អាមេរិក​ឱ្យទៅ​អតីត​បុគ្គលិក​សាកលវិទ្យាល័យ​មួយរូប ដែល​ចោទប្រកាន់​គាត់​ពីបទ​រំលោភ​ផ្លូវភេទ​។ នេះ​បើតាម​ការប្រកាស​របស់​តុលាការ​មួយ​កាលពី​ថ្ងៃ​ចន្ទ ក្នុងការ​ចាប់ផ្តើម​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៃ​សវនាការ​កាត់ទោស​តារា​ល្បី​ជា​លើកដំបូង​ក្នុងសម័យ​យុទ្ធនាការ #MeToo​។​

​បច្ចុប្បន្ន​លោក​ខូ​ស្ប៊ី អាយុ ៨០ ឆ្នាំ ដ៏​ទន់ខ្សោយ​និង​ឯកោ​រូបនេះ អាច​នឹងត្រូវ​ជាប់គុក​នៅ​ជីវិត​សេសសល់​របស់គាត់ ប្រសិនបើ​គាត់​ត្រូវបាន​កាត់​ឱ្យ​ជាប់ទោស​ពីបទ​ប្រើ​ថ្នាំញៀន​និង​បៀតបៀន​ផ្លូវភេទ​នាង​អង់​ដ្រេ ខុន​ស្តែ​ន (Andrea Constand) អាយុ ៤៤ ឆ្នាំ​នៅឯ​ផ្ទះ​របស់គាត់​នៅ​ទីក្រុង​ហ្វី​ឡា​ដែល​ហ្វៀ ក្នុង​ឆ្នាំ ២០០៤​។​

​ករណីនេះ​បានធ្វើឱ្យ​ខូច​កេរ្តិ៍តំណែល​របស់​តារា​សម្តែង​ម្នាក់នេះ​អស់រលីង ដែល​ពីមុន​មាន​មនុស្ស​រាប់លាន​នាក់​ស្រឡាញ់​រាប់អាន​រហូត​ចាត់ទុក​គាត់​ជា “​បិតា​អាមេរិក​” សម្រាប់​ការសម្តែង​របស់គាត់​ជា​ឪពុក​គួរឱ្យ​ស្រឡាញ់ និង​គ្រូពេទ្យ​ក្នុង​រឿង​ភាគ​ទូរទស្សន៍ “The Cosby Show” ពី​ឆ្នាំ ១៩៨៤ ដល់ ១៩៩២៕ ដោយ៖ កញ្ញាដាលីស

លោក​ខូ​ស្ប៊ី ត្រូវ​បង់លុយ ៣,៣៨ លាន​ដុល្លារ​ដល់​នាង អង់​ដ្រេ ខុន​ស្តែ​ន និង​អាច​ជាប់គុក​ប្រសិនបើ​គាត់​ត្រូវបាន​កាត់​ឱ្យ​ជាប់ទោស​ពីបទ​ប្រើ​ថ្នាំញៀន​និង​បៀតបៀន​ផ្លូវភេទ

ទីតាំងផ្សាយពាណិជ្ជកម្ម