រដ្ឋ​បាន​បញ្ចេញ​ថវិកា​ប្រមាណ​ជាង ៧០០ ពាន់​លាន​រៀល​មុន​ឳ​កាសចូល​ឆ្នាំ​ខ្មែរ​នេះ​

1151
ចែករម្លែក

ដោយ : តារារិទ្ធិ/ ​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹងថា​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នៅ​ឆ្នាំនេះ រដ្ឋ​បាន​បញ្ចេញ​សាច់ប្រាក់​ពី​រតនាគារ ប្រមាណ​ជាង ៧០០ ពាន់​លាន​រៀល ស្មើ​និង​ប្រមាណ​ជិត ២០០ លាន​ដុល្លារ​អាមេរិក ដើម្បី​តម្លើង​ប្រាក់ខែ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ការបើក​បៀវត្ស​មុន​បុណ្យចូលឆ្នាំ​ខ្មែរ បូក​ជាមួយ​ប្រា​កើ​ឧ​ប​ត្ត​ម្ភ​មន្ត្រីរាជការ កង់កម្លាំងប្រដាប់អាវុធ​ម្នាក់​៥ ម៉ឺន​រៀង​ផងដែរ​។​

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសា​ស​ន៌​ឲ្យ​ដឹង​បែបនេះ​នៅក្នុង​ពី​ធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នា​ព្រឹក​ថ្ងៃទី ១០ ខែ មេសា​នេះ ។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ឲ្យ​ដឹងថា “​ឥឡូវនេះ​ខ្ញុំ​ជឿថា​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​យើង​កំពុងតែ​បើក​លុយ​ហើយ ព្រោះ​ប៉ុន្មាន​ថ្ងៃនេះ​បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៧០០ ពាន់​លាន​រៀល​ស្មើ​និង​ជិត ២០០ លាន​ដុល្លារ …​។ សម្តេច​បាន​ឲ្យ​ដឹងថា​ការធ្លាក់ចុះ​ប្រាក់​នៅក្នុង​រតនាគារ​ពេលនេះ​គឺ​ដោយសារ​ថា​មានការ​តម្លើង​ប្រាក់ខែ​ឲ្យ​មន្ត្រី​រាជ កងកម្លាំងប្រដាប់អាវុធ និង​ការបើក​ជូន​មុន​បុណ្យចូលឆ្នាំ និង​ការឧបត្ថម្ភ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ម្នាក់ ៥ ម៉ឺន​រៀល​”​។

​សម្តេច​បន្តថា​ទោះបី​ប្រាក់រៀល​ត្រូវបាន​បញ្ចេញ​ច្រើន​ទៅលើ​ទីផ្សារ​ក៏ដោយចុះ​តែ​ស្ថិតនៅ​ក្រោ ម​ការគ្រប់គ្រង​ម៉ាក្រូសេដ្ឋកិច្ច ។ តម្លៃ​ប្រាករៀល​របស់​យើង​នៅតែមាន​ស្ថិរភាព និង កម្លាំង​ទិញ​ពិតប្រាកដ៍ ។ អត្រា​ប្តូរប្រាក់​ក្នុង ១ ដុល្លារ​ស្មើ​និង​ប្រមាណ ៤០១០ រៀល តែប៉ុណ្ណោះ​ប្រៀបធៀប​អាត្រា​ប្តូរប្រាក់​ដែល​កំណត់​បានកំណត់​នៅក្នុង​ច្បាប់​ថវិកា គឺ ៥០៥០ រៀល ក្នុង​១​ដុល្លារ​អាមេរិក កាលពី​ថ្ងៃ​ម្សិល ៕​B

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដៃនៃកម្ពុជា (រូប ៖ តារារិទ្ធិ)

 

ទីតាំងផ្សាយពាណិជ្ជកម្ម