យានអវកាសពិសោធន៍សម្ងាត់បំផុតរបស់ចិនចុះចតស្ងាត់ៗ និងសម្រេចបានរបកគំហើញថ្មីៗក្នុង “បច្ចេកវិជ្ជាដែលអាចប្រើឡើងវិញបាន”

630
ចែករម្លែក

ចិនបានចុះចតយានអវកាសពិសោធន៍ដែលអាចប្រើឡើងវិញសម្ងាត់បំផុតរបស់ខ្លួននៅលើផែនដី បន្ទាប់ពីការហោះហើរសាកល្បងរយៈពេល ២ ថ្ងៃដោយជោគជ័យ។

យានដឹកជញ្ជូន Long March-2F ត្រូវបានបាញ់បង្ហោះទៅក្នុងគន្លងផ្កាយរណបកាលពីថ្ងៃសុក្រសប្តាហ៍មុនពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបជីវក្វាន់នៅតំបន់ម៉ុងហ្គោលីក្នុង នៅភាគពាយព្យប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានស៊ីនហួបានរាយការណ៍ថា យាននេះបានវិលត្រឡប់ទៅកន្លែងចុះចតដូចបានគ្រោងទុកកាលពីថ្ងៃអាទិត្យ។

យានអវកាសពិសោធន៍ដែលអាចប្រើឡើងវិញបាន ដែលគេមិនបញ្ចេញរូបភាពឱ្យឃើញមួយនេះ បានបាញ់បង្ហោះដើម្បីតេស្តមើលបច្ចេកវិជ្ជាដែលអាចប្រើឡើងវិញបានក្នុងអំឡុងពេលហោះហើររបស់វា ហើយអាចនាំឱ្យមានមធ្យោបាយងាយស្រួលនិងមានតម្លៃថោកដើម្បីទៅដល់ទីអវកាស។

ស៊ីនហួនិយាយថា “យានអវកាសពិសោធន៍ដែលអាចប្រើឡើងវិញបានរបស់ចិនកាលពីថ្ងៃអាទិត្យបានវិលត្រឡប់ទៅកន្លែងចុះចតដែលបានគ្រោងទុក បន្ទាប់ពីប្រតិបត្ដិការនៅក្នុងដងតារាវិថីរយៈពេលពីរថ្ងៃ”។

“ការហោះហើរប្រកបដោយជោគជ័យនេះបានកត់សម្គាល់នូវរបកគំហើញដ៏សំខាន់របស់ប្រទេសក្នុងការស្រាវជ្រាវយានអវកាសដែលអាចប្រើឡើងវិញបានហើយត្រូវគេរំពឹងថានឹងផ្តល់ជូននូវមធ្យោបាយធ្វើដំណើរដែលមានតម្លៃថោកនិងងាយស្រួលសម្រាប់ការប្រើប្រាស់ទីអវកាសប្រកបដោយសន្តិវិធី”។

វេបសាយ New Scientist បានរាយការណ៍ថា ទិន្នន័យគន្លងក្រោយមកបានបញ្ជាក់ថាយាននេះត្រូវបានដាក់ក្នុងគន្លងមួយនៅកម្ពស់ប្រហាក់ប្រហែលនឹងជើងហោះហើរមានមនុស្សមុនៗរបស់ចិនដែរ។

“យន្តហោះអវកាស” នេះអាចដឹកអវកាសយានិកចិនទៅវិញទៅមកស្ថានីយអវកាសនាពេលអនាគត។

អ្នកវិភាគអវកាសមានមូលដ្ឋាននៅទីក្រុងស៊ិនចិនលោក ហ្សង់ ដេវីល បាននិយាយថា “យន្ដហោះអវកាសគឺជាបច្ចេកវិជ្ជាដ៏ប្រសើរបំផុតសម្រាប់ការចូលមកបរិយាកាសវិញដោយសារតែល្បឿនចូលមកមិនសូវសាហាវសម្រាប់រាងកាយមនុស្ស”៕ ដោយ ៖ កញ្ញាដាលីស

យានអាចប្រើឡើងវិញបាន ចុះចតដល់ផែនដីកាលពីថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម