កុំ​ស្មានថា​សណ្ឋាគារ គុក​នរក​គួរឱ្យខ្លាច​បំផុត​នៅ​អែល​សាល់​វ៉ាឌ័​រ​

362
ចែករម្លែក

​សមាជិក​ក្រុមសង្គមងងឹត MS-13 និង​ក្រុម​18 ត្រូវបាន​ញាត់​ចូល​ក្នុង​បន្ទប់​ឃុំឃាំង​ដ៏​ចង្អៀត​ណែនណាន់តាន់តាប់​គួរ​ឱ្យ​តក់ស្លុត​កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ក្នុងប្រទេស​អែល​សាល់​វ៉ាឌ័​រ​នៅពេលពួ​កគេរង់ចាំ​​ការត្រួតពិនិត្យ​ដោយសារ​ការព្រួយបារម្ភ​រឿង​ឆ្លង​វីរុស​កូវី​ដ​-១៩​។​
​ ​
​អាជ្ញាធរ​មកពី​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាន​ចុះទៅពិនិត្យ​ស្ថានភាព​ពន្ធនាគារ​៣ កន្លែង​នៅក្នុង​ប្រទេស​អែល​សាល់​វ៉ាឌ័​រ ដែល​មាន​ការ​យាម​ការ​តឹងរ៉ឹង​បំផុត​ដើម្បី​ពិនិត្យ​អ្នកទោស​ទាំងនេះ​ចំពេល​​កំពុង​ផ្ទុះ​ការឆ្លង​រាតត្បាត​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ដ៏​កាច​សាហាវ​នេះ​។​
​ ​
​តាមរយៈ​រូបភាព​ទាំងនេះ ឧក្រិដ្ឋជន​ដែល​ចាក់​សាក់​ពេញ​ខ្លួន​ភាគច្រើន​ពាក់​ម៉ាស់​បង្ការ​ការឆ្លង​វីរុស​កូវី​ដ​-១៩ នៅក្នុង​បន្ទប់​ឃុំឃាំង​ដែល​មាន​សភាព​ចង្អៀត​ណែនណាន់តាន់តាប់​ខ្លាំង​ខណៈ​អាជ្ញាធរ​ចុះ​​ពិនិត្យមើល​ស្ថានភាព​ក្នុង​ពន្ធនាគារ​។

​ប្រធានាធិបតី​អែល​សាល់​វ៉ាឌ័​រ លោក ណា​យី​ប ប៊ូ​កេ​ឡេ បាន​ច្រានចោល​បាយ​ការណ៍​គួរឱ្យភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​៤​កញ្ញា សប្ដាហ៍​មុន​ដែល​លើកឡើង​ថា​រដ្ឋាភិបាលរ​បស់​លោក​បាននិងកំពុង​​ចរចា​ជាមួយ​ក្រុមសង្គមងងឹត MS-13 ដែល​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​ប្រទេស​នេះ​ដើម្ប​សុំ​ឱ្យ​ពួក​គេ​កាត់​បន្ថយ​អត្រា​ឃាតកម្ម និង​ជួយ​គាំទ្រ​លោក​នៅក្នុង​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិជា​ថ្នូរ​​នឹង​ការផ្ដល់​លក្ខខណ្ឌ​ល្អប្រសើរ​នៅក្នុង​ជាប់​ពន្ធនាគារ​សម្រាប់​ក្រុម​នេះ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម