ប្រទះ​ឃើញ​ខ្មោច​ពពែ​អាយុកាល​៤០០ ឆ្នាំ​នៅ​សភាព​ល្អ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​

570
ចែករម្លែក
បុរស​អ្នក​ឡើង​ភ្នំ​ដែល​មានឈ្មោះ ហឺ​មែន អូបឺ​ឡិច​ន័រ

​អ្នក​ឡើង​ភ្នំ​ម្នាក់​បាន​ប្រទះឃើញ​ខ្មោច​ពពែ​អាយុកាល ៤០០ ឆ្នាំ​ដែល​រក្សា​បាន​សភាព​ដើម​គួរឱ្យភ្ញាក់ផ្អើល​នៅ​តំបន់​ដាច់ស្រយាល​នៃ​ជួរ​ភ្នំ​អាល់​( Alps) ស្ថិតក្នុង​សង្កាត់​អា​ញ​តាល់ (Ahrntal) ខេត្ត​ស្វយ័ត​ទី​រ៉ូល​ខាងត្បូង (South Tyrol) ក្នុងប្រទេស​អ៊ីតាលី ជិត​ព្រំដែន​ប្រទេស​អូទ្រីស​។
​ ​
​ដោយ​ពាក់កណ្ដាល​ខ្លួន​លៀន​ចេញផុត​ពី​ទឹកកក បុរស​អ្នក​ឡើង​ភ្នំ​ដែល​មានឈ្មោះ ហឺ​មែន អូបឺ​ឡិច​ន័រ និយាយថា ស្បែក​របស់​វា​នៅ​ល្អ ប៉ុន្តែ​ជ្រុះ​រោម​អស់​គ្មាន​សល់​។​
​ ​
​បុរស​រូបនេះ​បាន​ចំណាយ​ពេល​ឡើង​ភ្នំ​រហូតដល់​ទៅ ៦ ម៉ោង​ទម្រាំ​ឡើង​មក​ដល់​ទីតាំង​នេះ ដូច្នេះ​ដើម្បី​ស្ទូច​យក​វា​ចេញពី​ទីនេះ​បាន​ដោយ​រលូន ពួកគេ​បាន​ប្រើឧ​ទ្ធាគ​ចក្រ​កងទ័ព​។​
​ ​
​ពេល​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​នឹង​ធ្វើការ​វិភាគ​លើ​ខ្មោច​ពពែ​នេះ ដោយ​សង្ឃឹមថា​នឹង​ទទួលបាន​លទ្ធផល ដែល​អាច​ជួយ​កែ​លម្អ​បច្ចេកទេស​អភិរក្ស​សម្រាប់​ម៉ាំ​មី​ទឹកកក (ice mummy)​ផ្សេងៗ​​ទៀត​រួម​ទាំង អូត​ហ្ស៊ី (Ötzi) ជា​បុរស​ទឹកកក (iceman) ចំណាស់ ៥.៣០០ ឆ្នាំ​ដ៏​ល្បីល្បាញ​ដែល​ក្រុម​អ្នក​ឡើង​ភ្នំ​បាន​ប្រទះឃើញ​នៅ​ជួរ​ភ្នំ Alps ក្នុងប្រទេស​អ៊ីតាលី នៅ​ឆ្នាំ​១៩៩១ ផងដែរ​៕​ប្រែ​សម្រួល​៖​ខុម​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម