ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​រ៉ឺម៉ក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់

1032
ចែករម្លែក

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់ បណ្ដាល​ឲ្យ​មនុស្ស​បីនាក់​រងរបួស​ធ្ងន់​និង​ស្រាល នៅ​ចំណុច​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុ​ច្បារមន ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​គីឡូម៉ែត្រ​៥​និង​៦​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៨​។​

​បើតាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​និយាយថា នៅមុន​ពេល​កើត គេ​ឃើញ​បុរស​មា្ន​ក់មាន​ឈ្មោះ​ជុំ​មឿ​ន​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំមាន​មុខរបរ​ទិញ​អេដចាយ រស់នៅ​ភូមិ​រលួស​សង្កាត់​ច្បារមន​ក្រុង​ច្បារមន​។ បើកបរ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​សង​កូរ៉េ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​សណ្តោង​រ៉ឺម៉ក់ បើក​ពី​កើ​តទៅ​លិច​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បត់ជើង​ទៅ​ត្បូង​។ គ​ត្រូវ​ម៉ូតូ​មួយគ្រឿង​ម៉ាក់​ស្មា​ក់​រ៉េ​វ៉ូ​ពណ៍​ខ្មៅ​គ្មាន​ស្លាក់​លេខ បើកបរ​ដោយ​ឈ្មោះ​ផន ថុង​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ និង​រួម​ដំណើរ​មានឈ្មោះ ផន ថុ​ន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ស្រែ​អណ្តូង​ឃុំ​ទ័ព​មានស្រុក​ថ្ពង​ខេត្តកំពង់ស្ពឺ​។ បាន​បុក​ម៉ូតូ​សណ្តោង​រឺ​ម៉ក់​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​ទាំងបី​នាក់​។​

​ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​បាន​ហៅ​រថយន្ត​សាមុយ ដឹង​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ ចំណែក​យានយន្ដ​ទាំង​២​គ្រឿង ត្រូវបាន​អូស​យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕ ល​