ចេញ​ដីកា​បញ្ជា​ឲ្យ ខ្មាន់កាំភ្លើង​បាញ់​ជិត​១០​គ្រាប់ ចូល​បង្ហាញខ្លួន​ឲ្យ​បាន​មុន​ថ្ងៃទី​២២ ខែសីហា

1144
ចែករម្លែក

ភ្នំពេញ៖ លោក សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៧ បានចេញ​ដីកា​បញ្ជា​ឲ្យ​ឈ្មោះ ទូច បូ​ភាព ដែលជា​ខ្មាន់កាំភ្លើង​បាញ់​ជិត​១០​គ្រាប់ នៅក្នុង​ខណ្ឌដូនពេញ ចូលទៅ​បង្ហាញខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ ឲ្យ​បាន​មុន​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧​។​

​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ព្រះរាជអាជ្ញារង សៀង សុខ បាន​បញ្ជាក់ថា ឈ្មោះ ទូច បូ​ភាព អាយុ​៣៥​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​លេខ​១០០Eo ផ្លូវ​២១៤ ក្រុមទី​៧២ ភូមិ​ទី​១១ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ចូលទៅ​សាកសួរ​បំភ្លឺ​លើ​ករណី «​កាន់កាប់​អាវុធ​ដោយ​គ្មាន ការអនុញ្ញាតិ (​ផ្ទះ​អាវុធ​ជាច្រើន​គ្រាប់​ដោយ​អនាធិបតេយ្យ តាមផ្លូវ​សាធារណៈ​) នៅ​ចំណុច​បណ្ដោយ​ផ្លូវ​លេខ​២៤២ ភូមិ​ទី​៤ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១០៖៣០ យប់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧»​។​

​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​មា្ន​ក់ បាន​បញ្ជាក់ថា ជនសង្ស័យ​ជា​ម្ចាស់​រថយន្ដ​ដែល​បាញ់​ជិត​១០​គ្រាប់​នេះ ពីមុន​ជា​អតីត​មន្ដ្រីនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ផ្នែក​ម​ជ្ឈឹ​ម​២ បន្ទាប់មក​ជននេះ បាន​លាឈប់​ពី​ក្របខ័ណ្ឌ​នគរបាលជាតិ ទៅ​បម្រើ​ការងារ​ជាម​ន្ដ្រី​យោធា​វិញ​ម្ដង​។ ប៉ុន្ដែ​មិនដឹងថា​បម្រើ​នៅ​អង្គភាព​ណាមួយ​។​

​មន្ដ្រីនគរបាល បានបញ្ជាក់​ទៀតថា ក្រោយពី​កើត​ករណីនេះ​ភ្លាម នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ជួន សុវណ្ណ បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល ចុះទៅ​ផ្ទះ​របស់​ជនសង្ស័យ ស្ថិតនៅ​សង្កាត់​វាលវង់ ប៉ុន្ដែ​ពេលទៅដល់​ត្រូវបាន​ប្រជាពលរដ្ឋ​នៅក្បែរ​ខាង​បាន​ប្រាប់ថា ជននេះ​បាន​ដូរ​ទីលំនៅ​ទៅ​កន្លែង​ផ្សេង​បាត់​ហើយ​។​

​យោងតាម​កាត​គ្រី​រថយន្ដ​បង្ក​ដែល​បង្ហាញ ដោយ​សមត្ថកិច្ច​បានបញ្ជាក់​ថា ម្ចាស់​រថយន្ដ​ឈ្មោះ ទូច បូ​ភាព មាន​ទីលំនៅ​ភូមិ​លេខ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៧ ស្នូរ​គ្រាប់កាំភ្លើង​ជិត​១០​គ្រាប់ បា​នប​ន្លើ​ឡើង​នូវ​ចំណុច​ផ្លូវ​២៤២ កែង​ផ្លូវ​លេខ​៥៥ ទល់មុខ​ក្លឹប​កំសាន្ដ​៥៥ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដែល​បង្កឡើង​ដោយ​ខ្មាន់កាំភ្លើង​ម្នាក់ បើករថយន្ដ Lexus RX330 ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 2A-5981 ដោយ​មិនដឹង​មូលហេតុ រួច​បើក​គេចខ្លួន​ដោយ​សុវត្ថិភាព​៕ ​ដោយ ៖ស​រិ​ទ្ធ

ចេញ​ដីកា​បញ្ជា​ឲ្យ ខ្មាន់កាំភ្លើង​បាញ់​ជិត​១០​គ្រាប់ ចូល​បង្ហាញខ្លួន​ឲ្យ​បាន​មុន​ថ្ងៃទី​២២ ខែសីហា (រូប៖ សរិទ្ធ)

ទីតាំងផ្សាយពាណិជ្ជកម្ម