រុមហ៊ុន Xiaomi ដាក់លក់ទូរទស្សន៍ថ្លាទ្រង់ទ្រាយធំមុនគេបង្អស់លើពិភពលោក

506
ចែករម្លែក

ក្រុមហ៊ុនអេឡិចត្រូនិកចិន Xiaomi បានដាក់បង្ហាញទូរទស្សន៍ Mi TV LUX របស់ខ្លួន ដែលបង្ហាញរូបភាពមើលទៅដូច “អណ្តែតលើអាកាស”។

ត្រូវគេចាត់ទុកជាទូរទស្សន៍ថ្លាដំបូងគេរបស់ពិភពលោក ទូរទស្សន៍ Mi TV LUX មានអេក្រង់លាតភ្លឺថ្លាពីគែមម្ខាងទៅគែមម្ខាងទៀត ដោយមើលទៅនៅសល់ត្រឹមបន្ទះកញ្ចក់ស្តើងធម្មតាមួយប៉ុណ្ណោះ និងអាចឱ្យអ្នកមើលទូរទស្សន៍ឃើញដល់ផ្នែកម្ខាងទៀតនៅខាងក្រោយ។

គុណភាពដូចកញ្ចក់របស់ទូរទស្សន៍គឺអាចធ្វើទៅបានដោយសារតែការប្រើប្រាស់បច្ចេកវិជ្ជាថ្លា OLED ។

ខុសពីកញ្ចក់ LED ធម្មតានៅក្នុងទូរទស្សន៍ដទៃទៀត ដែលប្រើដើម្បីបំភ្លឺអេក្រង់ LCD កម្រិតភិចសែលរបស់ទូរទស្សន៍ OLED គឺបំភ្លឺដោយខ្លួនវា ជាហេតុតម្រូវឱ្យមានតែអំពូលបំភ្លឺពីខាងក្រោយប៉ុណ្ណោះ។

នេះមានន័យថានៅពេលទូរទស្សន៍ធម្មតាត្រូវការបន្ទះខាងក្រោយដើម្បីផ្ទុកធាតុផ្សំដំណើរការផ្សេងៗ ធាតុទាំងអស់នេះត្រូវបានច្របាច់បញ្ចូលគ្នាតែមួយនៅលើជើងទ្ររបស់ទូរទស្សន៍ Mi TV LUX តែម្តង។

ទូរទស្សន៍នេះមានអេក្រង់ទំហំ ៥៥ អ៊ីញ កម្រាស់ស្តើងត្រឹម ៥,៧ មិល្លីម៉ែត្រ ហើយអាចមានសមត្ថភាពបញ្ចេញពណ៌ធម្មជាតិចំនួន ១,០៧ ពាន់លានគ្រាប់ភិចសែល។

ទូរទស្សន៍ Mi TV LUX ដាក់លក់នៅប្រទេសចិនក្នុងតម្លៃ ៥.៥០០ ផោន (៧.១២២ ដុល្លារ) ហើយបានដាក់លក់នៅលើពិភពលោកកាលពីថ្ងៃទី ១៦ សីហា៕​ ដោយ ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម