កម្ពុជាធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី ១៣

135
ចែករម្លែក

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ រដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (Asia-Europe Meeting-ASEM) តំណាងដោយកម្ពុជានៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នេះ បានធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ សហភាពអឺរ៉ុប និង អាល្លឺម៉ង់ ជាស្ថាប័នប្រទេសសម្របសម្រួលក្រុមអឺរ៉ុប សឹង្ហបុរីជាប្រទេសសម្រួលក្រុមអាស៊ាន និងរុស្ស៊ី ជាប្រទេសសម្របសម្រួល ក្រុមប្រទេសអាស៊ីភាគឦសាន និងអាស៊ីខាងត្បូង បានអនុម័តសេចក្ដីថ្លែងការណ៍ថ្នាក់រដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ស្ដីពីជំងឺកូវីដ-១៩។

សេចក្តីថ្លែងការណ៍នេះ ឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរបស់បណ្តាប្រទេសដៃគូ ASEM ដើម្បី ឆ្លើយតបដ៏ សមស្របទៅនឹងបញ្ហាប្រឈមបង្កឡើងដោយ ជំងឺឆ្លងកូវីដ-១៩។ រដ្ឋមន្រ្តីទទួលស្គាល់ថា ការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩នេះ តម្រូវឱ្យមាន កិច្ច សហប្រតិបត្តិការអន្តរជាតិ រួមគ្នាសកម្មភាពដែលមាន ប្រសិទ្ធភាពរបស់បណ្តាអង្គការអន្តរជាតិនានា និងការគាំទ្រពហុភាគីនិយមពីសំណាក់ ដៃគូ ASEM ដោយឈរលើគុណតម្លៃ និងគោលការណ៍របស់អង្គការសហប្រជាជាតិ។

រដ្ឋមន្រ្តីបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តធ្វើការរួមគ្នា ចែករំលែកបទពិសោធន៍ ឧត្តម្មានុវត្តន៍ និងព័ត៌មានដោយសេរី មានទំនួលខុសត្រូវតម្លាភាព និងទាន់ពេលវេលា ដើម្បី គ្រប់ គ្រង ការ រីក រាល ដាល ជំងឺឆ្លងនេះឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។ រដ្ឋ មន្រ្តីបានបញ្ជាក់ ពី សារៈ សំខាន់ នៃ បរិយាកាស មួយ ដែល បើក ចំហ សេរី យុត្តិធម៌ និងមិនមានការ រើសអើង ដែល ផ្តល់ នូវ ស្ថានភាព ស្មើភាពមិន លំអៀង មាន តម្លាភាព និងផ្តល់ ផលប្រយោជន៍ ទៅ វិញ ទៅ មក សម្រាប់ពាណិជ្ជកម្ម និងការ វិនិយោគ។ ក្នុង ដំណា ក់កាល ក្រោយ ជំងឺឆ្លងនេះ រដ្ឋ មន្រ្តី ប្តេជ្ញា ពន្លឿនការស្តារឡើងវិញនៃសេដ្ឋកិច្ចសង្គមឱ្យប្រកបដោយ ចីរភាព ជំរុញ ការ អភិវឌ្ឍសេដ្ឋកិច្ច និង ភាព ធន់ ផ្នែកហិ រញ្ញវត្ថុ ព្រម ទាំង កាត់ បន្ថយ ឱ្យនៅ កម្រិត អប្បបរមាពីលទ្ធភាពនាំ ទៅ រ ក ឱនភាព សេដ្ឋកិច្ច សកល តាម រយៈការស្តារកំណើន សេដ្ឋ កិច្ច វិនិយោគ ការតភ្ជាប់ដោយចីរភាព ទស្សនកិច្ច ធុរកិច្ច និងទេសចរណ៍ឡើង វិញ ព្រមទាំង រក្សា ស្ថេរ ភាពទី ផ្សារ ។

ក្នុងនាមជាម្ចាស់ផ្ទះរៀប ចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំង ដោយ ប្រកាន់ ភ្ជាប់នូវ វឌ្ឍនភាព នៃ ដំណើរ ការ ASEM ក៏ដូច ជា រក្សាមុខមាត់ និង ភាព ពាក់ព័ន្ធ របស់ ASEM។ តាម រយៈកិ ច្ចខិតខំប្រឹ ងប្រែងរួមគ្នា របស់ ដៃគូ ASEM ទាំងអស់ កម្ពុជាបានរៀបចំកិច្ចប្រជុំ តាម ប្រព័ន្ធវីឌីអូជាបន្តបន្ទាប់ មាន ជាអាទិ៍ កិច្ច ប្រជុំឧត្តម មន្ត្រីអាស៊ី- អឺរ៉ុប ចំនួន០១លើក និង កិច្ច ប្រជុំ ឧត្តម មន្ត្រី នៃប្រ ទេស សម្របសម្រួល ASEM ចំនួន ០៣ លើក ដើម្បី សម្រេច បាន នូវលទ្ធផល នៃ សេចក្តី ថ្លែង ការណ៍នេះ ស្រប តាមស្មារ តីនៃភាពជាដៃគូស្មើភាព និងកុងសង់ស៊ីសរបស់ ASEM ។

កម្ពុជា សូម សម្ដែង នូវ ការកោតសរសើរយ៉ា ងជ្រាលជ្រៅ ចំពោះ ដៃគូ ASEM ទាំងអស់ ដែល បាន ផ្តល់ កិច្ច សហការចេញ សេចក្តីថ្លែងការណ៍ថ្នាក់រដ្ឋមន្រ្តីការបរទេស ASEM នេះ ដែលអត្ថបទទាំងមូល ដូចមានជូនភ្ជាប់។

រដ្ឋមន្ត្រីការបរទេសកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ

ដោយៈ មុនីរ័ត្ន
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០។

តបតាមការអញ្ជើញរបស់លោកផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូ ពីថ្ងៃទី ០៩ ដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ ដូចខាងក្រោម៖

  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣
  • កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
  • កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី២៧
  • កិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីការអភិវឌ្ឍក្នុងអនុតំបន់
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបីលើកទី២១
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ាលើកទី១០
  • ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស
  • កិច្ចសន្ទនារដ្ឋមន្រ្តីការបរទេសអាស៊ាន ស្តីពីការពង្រឹងតួនាទីរបស់ស្ត្រីសម្រាប់សន្តិភាព និង សន្តិសុខប្រកបដោយចីរភាព ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣
  • កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៧ និង
  • សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនាទាំង១០ របស់អាស៊ាន។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិនិត្យមើលឡើងវិញផែនការលំអិតរបស់អាស៊ាននិងការអនុវត្តធម្មនុញ្ញអាស៊ាន ផ្តោតការយកចិត្តទុកដាក់ទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវការកសាងសហគមន៍អាស៊ាននិងអនុសាសន៍នានា សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវឯកភាពនិងសាមគ្គីភាព ភាពរឹងមាំ សមាហរណកម្មនិងការតភ្ជាប់ក្នុងរង្វង់អាស៊ាន ព្រមទាំងការធ្វើទំនាក់ទំនង ជាមួយសហគមន៍ពិភពលោក។ កិច្ចប្រជុំក៏នឹងពិភាក្សាផងដែរអំពីផលប៉ះពាល់លើសង្គម-សេដ្ឋកិច្ចដោយសារជំងឺកូវីដ -១៩ និងផែនការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម