សមត្ថកិច្ច​៖ ការស្លាប់​របស់​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ នៅ​ក្រុង​ប៉ោយប៉ែត ដោយ​ឆេះ​សព​ខ្លោច គឺ​អំពើ​អត្តឃាត​

1491
ចែករម្លែក

​ដោយ : ប​.​ជ័យ /
​បន្ទាយមានជ័យ​: ក្រោយពី​បានធ្វើ​កោសល្យវិច័យ​រួច សមត្ថកិច្ច​ចម្រុះ បាន​អះអាងថា ការស្លាប់​របស់​បុរស​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់ នៅ​ក្រុង​ប៉ោយប៉ែត កន្លងមក ដោយ​ឆេះ​សព​ខ្លោច គឺជា​អំពើ​អត្តឃាត ដោយ​ការចាក់​សាំង​ដុត មិនមែនជា​ឃាតកម្ម​ឡើយ​។​

​លោក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា​: នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ៦:២០ ល្ងាច ក្រោយពី​បានទទួល​បញ្ជា ពី​លោក​ព្រះរាជអាជ្ញា សម​ត្ង​កិច្ច​ក្រុង បាន​បង្កើត​គណៈកម្មកា​រ​មួយ មាន​សមាសភាព ប៉ូលិស​បច្ចេកទេស ខេត្តបន្ទាយមានជ័យ ប៉ូលិស​អន្តោ​ប្រវេ​ស៍​ខេត្ត ក្រុង វេជ្ជបណ្ឌិត​បច្ចេកទេស ក្រុង​ប៉ោយប៉ែត តំណាង​សង្កាត់​ប៉ោយប៉ែត មេភូមិ​បា​លិ​លេ​យ្យ​១ ម្ចាស់​ទីតាំង និង​ប៉េអឹម​ក្រុង ដើម្បី​ចុះ​ធ្វើ​កោសល្យវិច័យ ពាក់ព័ន្ធ​ករណី​នៃ​ការស្លាប់​របស់​បុរស​ជ​ន​ជាតិ​ម៉ាឡេស៊ី​ម្នាក់​នោះ​។ បុរស​ជនជាតិ​ម៉ាឡេស៊ី​នេះ ឈ្មោះ លីម វ៉ី​តាត (LIM WEI TAT ) ។

​លោក​បាន​បន្តថា ការពិនិត្យ​សាកសព និង​កន្លែងកើតហេតុ បាន​លទ្ធផល​ថា​: បន្ទប់​បិទទ្វារ​ជាប់គន្លឹះ​ខាងក្នុង ឆ្កឹះ​បើកទ្វារ​តាម​បង្អួច​។ បន្ទប់​ទំហំ ៣​ម៉ែត្រ​៤០ x ៤ ម៉ែត្រ ទ្វារ​បន្ទប់​បែរ​ទៅខាង​លិច​។ នៅក្នុង​បន្ទប់ មាន​សាកសព​ឆេះ​ខ្លោច រោល​ខ្មៅ ដេកស្លាប់ ខ្នង​ជាប់​នឹង​ទ្វារ ក្បាល​បែរ​ទៅ​ទិស​ខាងត្បូង ។ មាន​គ្រែ​ពូក​មួយ ខ្នើយ​២ ភួយ​១ ដែកកេះ​១ កញ្ចប់​បារី​២​កញ្ចប់ កាបូប​ពណ៍​ខ្មៅ​១ ។ ស្រា​កន្លះ​ដប​តូច ដប​ទឹក​សុទ្ធ​១ បើក​គំរប​ហើយ មាន​ធំក្លិន​ប្រេងកាត ។ ការពិនិត្យ​សាកសព ឃើញថា សាកសព​ឆេះ​ខ្លោច​ពេញ​ខ្លួន អាវ​ឆេះ​អស់ ស្លៀកខោ​ខៅ​ប៊​យ ពណ៌​ខៀវ ពាក់​ស្បែកជើង​ប៉ា​តា ចងខ្សែ ។​

​លោក​បាន​បន្តទៀតថា តាម​ការសន្និដ្ឋាន​រប​ស់​គណៈកម្មការ គឺ​សាកសព​ស្លាប់ ដោយ​អំពើ​អត្តឃាត ដោយ​ចាក់​ប្រេង ដុត​ខ្លួនឯង ។ ព្រោះ​តាម​ការសាកសួរ អ្នកមើល​ការ ផ្ទះសំណាក់​ថា នៅ​យប់​ថ្ងៃទី​៨ មេសា ២០១៨​សាកសព បានឱ្យ​កម្មករ នៅផ្ទះ​សំណាក់ យក​អាយ​ផេ​ត ទៅ​លក់ ដើម្បីឱ្យ​លុយ​ថ្លៃ​បន្ទប់ ៕V

ទីតាំងផ្សាយពាណិជ្ជកម្ម