ម្ចាស់ទ្រព្យដេកលក់ៈចោរ​គាស់​សោ​ទ្វារ​ក្រុមហ៊ុន​លួច​ម៉ូតូ​បី​គ្រឿង​យកទៅបាត់

1151
ចែករម្លែក
ទីតាំងក្រុមហ៊ុនដែលចោរគាស់សោចូលលួចម៉ូតូ

ដោយៈ សាវ​រក្ស​/​ភ្នំពេញៈ​ក្រុមហ៊ុន​RRD MANPOWER CO LTD​ជ្រើសរើស​ពលក ពល​ការិនី​ទៅធ្វើ​ការ​ក្រៅ​ប្រទេស​ដោយ​ស្របច្បាប់ ត្រូវ​ចោរ​ចូល​ឆ្កឹះ​សោ​លួច​ម៉ូតូ​អស់បី​គ្រឿង​ខណៈ​បុគ្គលិក​ជាច្រើន​នាក់​លង់លក់​ក្នុង​ដំណេក​នៅ​ជាន់​លើ​។ ហេតុការណ៍​ភ្ញាក់ផ្អើល​ដឹងថា​បាត់​ម៉ូតូ​បានកើត​ឡើង​កាលពី​ម៉ោងជាង​៦​ព្រឹក​ថ្ងៃទី​១០​ខែ​មេសា​ឆ្នាំ​២០១៨​។​ក្រុមហ៊ុន​នេះ​ស្ថិត​ផ្ទះ​លេខ​C1​ក្រុម​១៤​ភូមិ​បឹង​សាឡាង​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​

​ម៉ូតូ​ទាំងបី​គ្រឿង​ដែល​ចោរលួច​ទៅបាត់មាន​ម៉ាក​ស៊ុយ​ហ្សូ​គី វី​វា​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1Q 7212,​ម៉ាក​ហុងដា ស្កូ​ពី​ពណ៌​ស​ពាក់​ស្លាក​លេខ​តាកែវ​1K 2043​និង​ម៉ាក​ហុងដា​គុប​C50​ពណ៌​ទឹកប៊ិច​ច​មិន​ចាំ​ស្លាក​លេខ​។​ក៏​បាត់​ផងដែរ​នូវ​កាំ​មេ​រ៉ា​ថតរូប​មួយគ្រឿង​ម៉ាក​ពណ៌​ខ្មៅ​រួមទាំង​ដុំ ថ្ម​សាក​មួយ​(power bank)​។​គេ​ពុំ​ដឹងថា​សកម្មភាព​គាស់​សោ​ចូល​យក​របស់​នេះ​កើតឡើង​នៅពេលណា​នោះទេ​។​

ក្រោយពេល​ភ្ញាក់ផ្អើល​នេះ​ម្ចាស់​ទីតាំង​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ​និង​ដាក់​ពាក្យបណ្តឹង​ដើម្បី​ឲ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​ជនសង្ស័យ​៕​មន

សមត្ថកិច្ចចុះពិនិត្យទីតាំងកើតហេតុ

ទីតាំងផ្សាយពាណិជ្ជកម្ម