រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ធំ​មួយទៀត​នឹង​កើតឡើង​នៅ​កំពង់ស្ពឺ​

1972
ចែករម្លែក
  • 42
    Shares

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​​ធំ​មួយទៀត​ក្រោម​ទុន​វិយោគ​ជាង​ពីរលាន​ដុល្លារ​នោះ​នឹង​កើតឡើង​នៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​រោងចក្រ​នេះ អាចបង្កើត​ការងារ​​បាន​ចំនួន ១.០៥៨​កន្លែង ។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា​ស៊ី​ឌី​ស៊ី​(CDC)​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១០​ខែមេសា​នេះ​ថា​តាម​សំណើ​សុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់​ក្រុមហ៊ុន “RUN YI (CAMBODIA) CO.,LTD” គណៈកម្មាធិការ​វិនិយោគ​កម្ពុជ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៧៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៥៨​កន្លែង ។​

​ប្រភព​ដដែល​មិនបាន​លំអិត​អំពី​ការចាប់​ដំណើរការ​នៅពេលណា​នោះទេ​។​នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ខេត្តកំពង់ស្ពឺ​៕​មន​

គំរូប្លង់ទីតាំងរោងចក្រ(រូបស៊ីឌីស៊ី)

ទីតាំងផ្សាយពាណិជ្ជកម្ម