ក្រសួងទេសចរណ៍​៖​ប្រការ​គួរ​ធ្វើ និង​មិនគួរ​ធ្វើ ចំនួន​៨ ក្នុងការ​ធ្វើដំណើរ កំឡុងពេល​មាន​កូ​វីដ -១៩ នៅ​កម្ពុជា​

193
ចែករម្លែក

ដោយៈ មូល​សម្បត្តិ​/​ភ្នំពេញៈ ដើម្បី​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ក៏ដូចជា រាជរដ្ឋាភិបាល ក្នុងការ​ទប់ស្កាត់ ការរីក​រាលដាល នៃ​វីរុស​កូ​វីដ -១៩ ក្រសួងទេសចរណ៍ កាលពី​ថ្ងៃទី​9 ខែកញ្ញា​នេះ បានដាក់​ចេញ​នូវ «​ប្រការ​គួរ​ធ្វើ និង​មិនគួរ​ធ្វើ​» ចំនួន ៨​ប្រការ ក្នុងការ​ធ្វើដំណើរ កំឡុងពេល​ជំងឺឆ្លង កូ​វីដ​-១៩​ក្នុងប្រទេស​កម្ពុជា​។​ភ្ញៀវទេសចរ​អន្ដរជាតិ ធ្វើដំណើរ​មក​កម្ពុជា ត្រូវគោរព​តាម​ដំបូន្មាន ៨ យ៉ាង ដូចខាងក្រោម​៖

១. អនុវត្តន៍​តាម​វិធានការ របស់​រាជរដ្ឋាភិបាល​កម្ពុជា​៖ ត្រូវគោរព តាម​វិធានការ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​ជានិច្ច ប្រសិនបើ​អ្នក​ត្រឡប់មក ពី​តំបន់​ដែលមាន​ឆ្លង​ជំងឺ ហើយ​សូម​ពិនិត្យមើល​ដំបូន្មាន របស់​រាជរដ្ឋាភិបាល អំពី​ចំណាត់ការ​ពេល អ្នក​មកដល់​។​
២. ស្វះ​ស្វែងរក​ដំបូន្មាន ខាង​វេជ្ជសាស្ដ្រ​៖ ប្រសិនបើ​អ្នកមាន​អារម្មណ៍ មិន​ស្រួលខ្លួន សូម​ពិគ្រោះ​ជាមួយ គ្រូពេទ្យ​ជំនាញ ដោយ​អាច​ទំនាក់ទំនង ទូរស័ព្ទ​លេខ ១១៥​។​
៣. ត្រូវមាន​ធានារ៉ាប់រង​៖ ត្រូវ​ធានាថា អ្នកមាន​ធានារ៉ាប់រង​គ្រប់គ្រាន់ លើ​ការធ្វើដំណើរ មកកាន់​កម្ពុជា ក្នុងអំឡុងពេល នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ -១៩ ។​

៤. កុំ​រើសអើង​៖ ខណៈពេល​លោកអ្នក ព្រួយបារម្ភ អំពី​សុខភាព កំឡុងពេល នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ -១៩ លោកអ្នក​មិនត្រូវ​រើសអើង ជាតិ​សាសន៍ ជាពិសេស ជាមួយ​ភ្ញៀវទេសចរ និង​ក្រុមមនុស្ស ដែល​មកពី​តំបន់ ដែលមាន​ការឆ្លង​ជំងឺ​។​
៥. លាងដៃ​របស់​អ្នក​៖ អនាម័យ​ល្អ ជា​ចំណុច​សំខាន់បំផុត ក្នុង​កិច្ចការពារ​។ ដូច្នេះ​ត្រូវ​ប្រាកដថា អ្នក​បាន​លាងដៃ ជាប់​ជាប្រចាំ ដោយ​ប្រើ​សាប៊ូ និង​ទឹក ឬ​អាល់កុល ជែ​ល សម្រាប់​លាងដៃ​។ កុំ​ភ្លេច​ខ្ទប់មាត់ និង​ច្រមុះ​ជាមួយ ក្រដាសអនាម័យ ឬ​ដៃ​អាវ​របស់​អ្នកផង នៅពេល​អ្នក​ក្អក ឬ​កណ្ដាស់​។​


៦. ចែករំលែក​បទពិសោធ​ន៍​វិជ្ជមាន​៖ ប្រើ​បណ្ដាញ​សង្គម ដើម្បី​ចែករំលែក​រឿងរ៉ាវ ធ្វើដំណើរ​ជា​វិជ្ជមាន​នានា​របស់​អ្នក​។៧. ធ្វើ​ចិត្ត​ឱ្យ​ស្ងប់​៖ ប្រកាន់​ស្មារតី​ប្រុងប្រយ័ត្ន ប៉ុន្ដែ​កុំ​ភ័យ​ស្លន់ស្លោ និង​ត្រូវ​ពាក់​ម៉ាស់ ក្នុង​ដំណើរ​កម្សាន្ដ របស់លោក អ្នក​នៅ​ទីកន្លែង​សាធារណៈ ឬ​មានការ​ប្រមូលផ្ដុំ​។​
៨. មេត្តា​កុំ​លុបចោល ការធ្វើដំណើរ​មក​កម្ពុ​ជា​៖ លោកអ្នក​អាច​ពិចារណា ក្នុងការ​ពន្យារ ឬ​ផ្លាស់ប្ដូរ​គោលដៅ មក​កម្ពុជា​បាន​។ មាន​ក្រុមហ៊ុន​អាកាសចរណ៍ និង​សណ្ឋាគារ​ជាច្រើន កំពុង​លើកលែង​កម្រៃ​ដូរ​សំបុត្រ និង​ការ​កក់ ដោយ​កំពុងផ្ដល់ ជូន​នូវ​គោលនយោបាយ​កក់​ឡើងវិញ តាម​ការចង់បាន​រប​ស់លោក​អ្នក​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម