គ្រោងឆ្អឹង​ដាយ​ណូ​ស័​រ​ចំនួន​២ នឹង​លក់​ដេញថ្លៃ​នៅ​ទីក្រុង​ប៉ារីស​ស្អែក​នេះ​

1298
ចែករម្លែក

​គ្រោងឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ​ពីរ​ប្រភេទ គឺ Allosaurus និង Diplodocus នឹង​ដាក់លក់​ដេញថ្លៃ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​សប្តាហ៍​នេះ សម្រាប់​អ្នក​ដែលមាន​បន្ទប់​ធំ​ល្មម​អាចដាក់​គ្រោងឆ្អឹង​ខ្នាត​យក្ស​នេះ​។​

​លោក អៀ​កូ​ប៉ូ ព្រី​យ៉ា​ណូ មកពី​ក្រុមហ៊ុន​លក់​ដេញថ្លៃ Binoche et Giquello ដែល​នឹង​ដាក់លក់​ដេញថ្លៃ​គ្រោងឆ្អឹង​ដាយ​ណូ​ស័​រទាំង​ពីរ​នៅ​ថ្ងៃ​ពុធ​ទី​១១​មេសា​បាន​និយាយថា “​ទីផ្សារ​ហ្វូ​ស៊ី​ល​លែង​សម្រាប់តែ​អ្នកវិទ្យាសាស្ត្រ​ទៀតហើយ​”​។​

​អ្នកជំនាញ​អ៊ីតាលី​រូបនេះ​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង (AFP) ថា “​ដាយ​ណូ​ស័​រ​បាន​ក្លាយជា​វត្ថុ​គួរឱ្យ​ចាប់អារម្មណ៍​និង​ពេញនិយម​សម្រាប់​តុបតែង ដូច​ផ្ទាំងគំនូរ​ដែរ​” ដោយ​លើកឡើងថា តារា​ហូលីវូដ ដូចជា លោក ឡេ​អូ​ណា​ដូ ឌី​កា​ព្រី​យ៉ូ និង លោក នី​កឡាស ខេ​ក ក៏​ជា​អ្នក​ពេញនិយម​គាំទ្រ​គ្រោងឆ្អឹង​ដាយ​ណូ​ស័​រ​សម្រាប់​ការតុបតែង​ផ្ទះ​ដែរ​។​

​គ្រោងឆ្អឹង​ដាយ​ណូ​ស័​រទាំង​ពីរ​ត្រូវបាន​រកឃើញ​ក្នុងប្រទេស​ម៉ុង​ហ្គោ​លី​ឆ្នាំ​២០០៧​នេះ​។ គ្រោងឆ្អឹង​ដាយ​ណូ​ស័​រ​ឈ្មោះ Allosaurus រំពឹង​លក់បាន ៨០​ម៉ឺន​ដុល្លារ ខណៈ​គ្រោងឆ្អឹង Diplodocus ទោះបី​ធំ​ជាង​នេះ ប៉ុន្តែ​រំពឹង​លក់បាន​ត្រឹម​ចន្លោះ ៥៥ ទៅ ៦៥ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​៕ ដោយ៖ កញ្ញាដាលីស

គ្រោងឆ្អឹង​សត្វ​ដាយ​ណូ​ស័​រ​ពីរ​ប្រភេទ គឺ Allosaurus និង Diplodocus នឹង​ដាក់លក់​ដេញថ្លៃ​ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​ពុធ​ស្អែក

ទីតាំងផ្សាយពាណិជ្ជកម្ម