ក្រុង​ហ្សា​ការតា​ធ្វើកា​ររឹតបន្តឹ​ង​ជា​ថ្មី​ដោយសារ​ករណី​ឆ្លង​វីរុស​នៅតែ​បន្ត​កើនឡើង​

110
ចែករម្លែក

​លោក អា​នី​ស បាស​វេដាន អភិបាលក្រុងហ្សា​ការតា ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​ពុធ​ទី​០៩​ខែ​កញ្ញា បាន​និយាយថា​វិធានការ​រឹតបន្តឹង​នឹង​ត្រូវ​បាន​ដាក់​អនុវត្ត​ឡើង​វិញ​នៅ​ទីក្រុង​ហ្សា​ការតា ខណៈ​​ដែល​ករណី​ឆ្លង​វីរុស​កូវី​ដ​១៩ នៅតែ​បន្ត​កើនឡើង​។​

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​លោក​បាន​និយាយថា​ការ​រឹតបន្តឹង​ចលនា​មនុស្ស​ទ្រង់ទ្រាយ​ធំ​ដែល​បាន​បន្ធូរបន្ថយ​ចាប់តាំងពី​ថ្ងៃទី​០៤ ខែ​មិថុនា​មក​នោះ​នឹង​ត្រូវ​បាន​រឹតបន្តឹង​ជាថ្មី​។

​ការបន្ធូរបន្ថយ​វិធានការ​នានា​កាលពី​ពេល​មុន​នោះ​បាន​នាំឱ្យ​មាន​ការបើក​អាជីវកម្ម កន្លែង​ធ្វើការ​ឡើង​វិញ សួន​និង​គោលដៅ​ទេសចរណ៍​។​

​លោក​អា​នី​ស បាស​វេដាន បាន​និយាយ​តាមរយៈ​វីដេអូ​ផ្សាយ​បន្ត​ផ្ទាល់​នៅ​លើ​ហ្វេ​សប៊ុក​ថា​«​ឥឡូវ​នេះ​យើង​ស្ថិតក្នុង​ស្ថានភាព​បន្ទាន់​មួយ​ដែល​មាន​វិធានការ​តឹងរឹង​ជាង​មុន​។​យើង​បាន​អនុវត្ត​វា​នៅ​​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការផ្ទុះ​ជំងឺ​នេះ​។ កុំ​ចាកចេញ​ពី​ផ្ទះ​ប្រសិនបើ​វា​មិនចាំបាច់​។ កុំ​ចាកចេញ​ពី​ទីក្រុង​ហ្សា​ការតា​ប្រសិនបើ​គ្មាន​ការ​បន្ទាន់​ទេ​”​។​

​លោក​បាន​បន្ថែមថា យើង​ត្រូវ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ខ្លះ ដូចដែល​យើង​បាន​ធ្វើ​នៅ​ពេល​ចាប់ផ្តើម​មាន​ជំងឺ​រាតត្បាត​នេះ ។​

​លោក អភិបាល​ក្រុង​មិន​បាន​និយាយថា​ពេល​ណា​ការ​រឹតត្បិត​នឹង ចាប់ផ្តើម​ឡើង​វិញ​នោះ​ទេ​ប៉ុន្តែ​បាន​ប្រកាសថា​និយោជិត​នៅក្នុង​វិស័យ​ដែល​មិន​ចាំបាច់​នឹង​ត្រូវ​ត្រឡប់​ទៅ​ធ្វើការ​ចេញពី​ផ្ទះ​វិញ​ចាប់ពី​​ថ្ងៃទី ១៤ ខែ​កញ្ញា​។​

​លោក​បាន​និយាយថា​”​អាជីវកម្ម​អាច​បន្ត​ដំណើរការ​ប៉ុន្តែ​សកម្មភាព​នៅក្នុង​ការិយាល័យ​ត្រូវតែ​ឈប់​នៅពេលនេះ ។​

​លោក បាន​បន្ថែម​ថា​មណ្ឌល​កម្សាន្ត​ទាំងអស់​ដែល​គ្រប់គ្រង​ដោយ​រដ្ឋបាល​ក្រុង​ហ្សា​ការតា​នឹង​ត្រូវ​បិទ​។ ភោជនីយដ្ឋាន​និង​ហាង​កាហ្វេ​អាច​នៅ​តែ​បើក​ដដែល​ប៉ុន្តែ​អតិថិជន​នឹង​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​​ចូល​ញាំ​ខាងក្នុង​ទេ ។ ភ្ញៀវទេសចរ​ដែល​ចូល​និង​ចាកចេញ​ពី​ទីក្រុង​នេះ នឹង​ត្រូវ​បាន​រឹតត្បិត​។​

​ទីក្រុង​ហ្សា​ការតា បាន​រាយការណ៍​ករណី​ឆ្លង​វីរុស​ថ្មី​ចំនួន​ចំនួន ១.០០៤​នាក់​កាលពី​ថ្ងៃ​ពុធ​ដែលនាំឱ្យ​មាន​ករណី​ឆ្លង​សរុប​នៅ​ទីក្រុង​នេះ កើនឡើង​ដល់ ៤៩.៣៩៧ ។ ទីក្រុង​នេះ​បាន​រាយការណ៍​អ្នកស្លាប់​​ថ្មី​ចំនួន ១៧ នាក់​ដែល​នាំឱ្យ​មាន​អ្នកស្លាប់​សរុប​កើនឡើង​ដល់ ១.៣៣៤ នាក់​។

​ប្រទេស​ឥណ្ឌូនេស៊ី មាន​ករណី​ឆ្លង​វីរុស​សរុប​ចំនួន​២០៣.៣៤២​នាក់​និង​មាន​អ្នកស្លាប់​ចំនួន​៨.៣៣៦ នាក់ ជា​ចំនួន​អ្នកស្លាប់​ខ្ពស់បំផុត​នៅ​អាស៊ី​អាគ្នេយ៍​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទីក្រុង​ហ្សា​ការតា នឹង​អនុវត្ត​ការ​រឹតបន្តឹង​ឡើងវិញ ដូចដែល​បាន​អនុវត្ត​កាលពី​ខែ​មេសា ដល់ ខែមិថុនា​

ទីតាំងផ្សាយពាណិជ្ជកម្ម