លើ​ពិភពលោក​ក្នុង​មួយថ្ងៃ​មនុស្ស ៣០០០ នាក់​ស្លាប់​ដោយសារ​ធ្វើអត្តឃាត

353
ចែករម្លែក

​ភ្នំពេញៈ ទិវា ទប់ស្កាត់ អំពើ​អត្តឃាត ពិភពលោក ឬ WSPD ត្រូវបាន​ប្រារព្ធ​នៅ​ថ្ងៃទី ១០ ខែ កញ្ញា ដើម្បី ផ្តល់នូវ​ការប្តេជ្ញា និង សកម្មភាព​នានា ក្នុងការ​ទប់ស្កាត់​នូវ​អំពើ​អត្តឃាត ឬ ការសម្លាប់​ការខ្លួន​ឯង តាមរយៈ​សកម្មភាព​នានា​ទូទាំង​ពិភពលោក ។​

​មូលហេតុៈ​របាយការណ៍​របស់ អង្គការ​សុខភាព​ពិភពលោក ( WHO ) ចេញផ្សាយ​នៅ​ឆ្នាំ ២០១១ បាន អះអាងថា ក្នុង​មួយឆ្នាំៗ មាន​មនុស្ស​ប្រមាណ​ជាមួយ​លាន​នាក់​បាន​ស្លាប់ ដោយសារ តែ​ការធ្វើអត្តឃាត គឺ ការសម្លាប់​ខ្លួនឯង ឬ ថា ក្នុង​រៀងរាល់​រយៈ ៤០ វិនាទី តែង តែ មាន​មនុស្ស​ម្នាក់​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត ឬ ក៏ ក្នុង​មួយថ្ងៃ គិត​ជា​មធ្យម​មាន​មនុស្ស ស្លាប់​ដោយសារ​ការធ្វើអត្តឃាត​ប្រមាណ​៣ ០០០ នាក់ ។

​អត្តឃាត​គឺជា​ករណី​បណ្តាលឱ្យ​ស្លាប់​ច្រើន​បំផុត​ក្នុងចំណោម​មនុស្ស​អាយុ​ចាប់ពី ១៥-២៤ ឆ្នាំ ។ មាន​មនុស្ស​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត​ច្រើនជាង​ការស្លាប់​ដោយសារ​ករណី​ឃាតកម្ម និង​ដោយសារ​សង្គ្រាម ហើយ​ការធ្វើអត្តឃាត គឺជា​ករណី​លំដាប់​ទី ១៣​ដែល​បណ្តាលឱ្យ មនុស្ស​ស្លាប់​ទូទាំង​ពិភពលោក ។ នេះ​បើតាម​ការអះអាង​របស់ អង្គការ​សុខភាព​ពិភពលោក ដដែល ។

​ប្រធាន សមាគម​អន្តរជាតិ សម្រាប់ ទប់ស្កាត់ អំពើ​អត្តឃាត ឬ IASP លោក Brian Mishara បាន​កត់សម្គាល់ថា “ ចំនួន នៃ ការស្លាប់​ដោយសារ​អំពើ​អត្តឃាត នឹង​កើន​ឡើងដល់ ១,៥ លាន​នាក់​ក្នុង​មួយឆ្នាំ នៅត្រឹម​ឆ្នាំ ២០២០ ( ប៉ុន្តែ​ពេលនេះ ដែលជា​ឆ្នាំ ២០២០ ហាក់ដូចជា​មិន ឃើញ​មាន​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក ពាក់ព័ន្ធ​ការធ្វើអត្តឃាត​នេះ​ឱ្យ បាន​លម្អិត​ឡើយ ប្រហែលជា​អាចមាន​ការរាំងស្ទះ​ការងារ​មួយចំនួន​ដោយសារតែ​ការ​រាតត្បាត នៃ ជំងឺ​កូ​វីដ ១៩ ? ) “ ។​

​ដោយហេតុនេះ ទើប​សមាគម អន្តរជាតិ សម្រាប់ ទប់ស្កាត់ អំពើ​អត្តឃាត សហការ​ជាមួយ អង្គការ សុខភាព​ពិភពលោក ឬ WHO និង សហព័ន្ធ ពិភពលោក ដើម្បី សុខភាព​ផ្លូវចិត្ត តែងតែ​ប្រារព្ធ ទិវា ពិភពលោក សម្រាប់ ទប់ស្កាត់ អំពើ​ឃាតកម្ម ។ នៅ​ឆ្នាំ ២០១១ មាន​ប្រទេស ប្រមាណ​ជា ៤០ បាន​ប្រារព្ធ​ទិវា​នេះ ។​

​មធ្យោបាយ នៃ អត្ត​ឃាតៈ​អង្គការសហប្រជាជាតិ បាន​កត់សម្គាល់ថា ការស្លាប់​របស់​អ្នកបោក គ្រាប់បែក​អត្តឃាត ត្រូវបាន​គេ​មើលឃើញថា​ជា​ករណី​ទី​ពីរ ចំពោះ​គោលដៅ​របស់​ពួកគេ ក្នុងការ​សម្លាប់​អ្នកដទៃ ឬ គោលដៅ​ជាក់លាក់ ហើយ​ពុំ​នោះទេ អ្នកបោក​គ្រាប់បែក​គឺជា ប្រភេទ​មនុស្ស​ដែល​តាំងចិត្ត​ធ្វើអត្តឃាត ។

​សមាគម​អន្តរជាតិ សម្រាប់ ទប់ស្កាត់ អំពើ​អត្តឃាត ឬ IASP បាន​អះអាងថា អំពើ​អត្តឃាត​ភាគ ច្រើន​បំផុត​កើត​មកពី​ក្តី​អស់សង្ឃឹម និង ការឈឺ​ចិត្ត ហើយ​វិធី​សម្លាប់​គឺ​តាមរយៈ​ការបាញ់ សម្លាប់ខ្លួន ការ​លេបថ្នាំ និង ការបំពុល​ខ្លួនឯង គឺជា​ករណី​ច្រើន​បំផុត ។ ដូច្នេះ​ដំណោះស្រាយ គឺ​ត្រូវតែ​ធ្វើឱ្យ​មានសង្ឃឹម ។

​អង្គការ WHO ក៏បាន​អះអាង​ផងដែរ​ថា ថ្នាំ​សម្លាប់សត្វ គឺជា​វិធី​លំដាប់​លេខ ៣​ដែល​ត្រូវបាន​គេ ប្រើ​ក្នុងការ​ធ្វើអត្តឃាត ហើយ​ថ្នាំ​ប្រភេទ​ខ្លះ​គឺជា​ថ្នាំ​ដែល​ត្រូវបាន​ហាមឃាត់​ដោយ​អង្គការ សហប្រជាជាតិ​ទៀតផង ។ WHO បាន​ជំរុញ​ប្រទេសមួយ​ចំនួន​នៅ អាស៊ី ឱ្យ​រិត​បន្តឹង​នូវ​ថ្នាំ សម្លាប់សត្វ ជាពិសេស​ថ្នាំ​ដែល​ត្រូវបាន​ហាមឃាត់​ដោយ​អន្តរជាតិ ធ្វើយ៉ាងណា​កុំឱ្យ​ថ្នាំ សម្លាប់សត្វ​ទាំងនោះ​ត្រូវបាន​គេ​យកទៅ​ប្រើ​ខុស​គោលដៅ ។ ប៉ុន្តែ WHO​បាន​សង្កេតឃើញថា ប្រទេសមួយ​ចំនួន​នៅតែ​ផលិត​ថ្នាំ​ទាំងនោះ​ហើយ​ថែមទាំង​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស ទៀតផង ។

​ចាប់ពី​ឆ្នាំ ១៩៩៦-២០០៦ ថ្នាំ​សម្លាប់សត្វ​ត្រូវបាន​អត្តឃាត​ជន​ប្រើប្រាស់​ពី​៦០-៩០ ភាគរយ សម្រាប់ធ្វើ​អត្តឃាត​នៅក្នុង​ប្រទេស ចិន ម៉ាឡេស៊ី ស្រីលង្កា និង ទ្រី​នី​ដា​ដ ។ WHO ក៏បាន រាយការណ៍​ផងដែរ​ថា ករណី​ធ្វើអត្តឃាត​ដោយ​ការប្រើ​ថ្នាំ​សម្លាប់សត្វ បាន​កើនឡើង​នៅ​ទ្វីប អាម៉េរិក​កណ្តាល និង អាម៉េរិក ខាងត្បូង ។

​ប្រទេស​ជាប់​លំដាប់ និង មធ្យោបាយ​ទប់ស្កាត់​អត្ត​ឃាតៈ​
​ក្នុងចំណោម​សមាជិក ៣៤ នៃ អង្គការ ដើម្បី សហប្រតិបត្តិការ សេដ្ឋកិច្ច និង អភិវឌ្ឍន៍ ដែល ជា​ប្រទេស អភិវឌ្ឍន៍ គឺ​ប្រទេស កូរ៉េខាងត្បូង មាន​ករណី​ធ្វើអត្តឃាត​ខ្ពស់​ជាងគេ ។

​របាយការណ៍​របស់ WHO បាន​អះអាងថា នៅ​ឆ្នាំ ២០០៩​ប្រទេស​ចំនួន​បួន​ដែល​ឋិត​នៅ​លំដាប់ ខ្ពស់បំផុត នៃ ការធ្វើអត្តឃាត គឺ​សុទ្ធតែ​ស្ថិតនៅ​ទ្វីប អឺរ៉ុប ទាំងអស់​គឺ​ប្រទេស ស្លូ​វេ​នី រុស្ស៊ី ឡេ​តូ​នី និង បេឡា​រូស ។ នៅលើ​ពិភពលោក បុរស​ស្លាប់​ដោយសារ​ការធ្វើអត្តឃាត បី ទៅ បួន ដង លើស​ស្ត្រី ។​

​ពិត​ហើយ​ថា ការធ្វើអត្តឃាត ត្រូវបាន​ទទួលស្គាល់ថា គឺជា​បញ្ហា​ដ៏​ស្មុគស្មាញ ដូច្នេះ មធ្យោបាយ ក្នុងការ​ទប់ស្កាត់​នូវ​ការធ្វើអត្តឃាត​ក៏​តម្រូវឱ្យមាន​កិច្ចសហការ​សម្របសម្រួល ពី​ពហុ​វិស័យ នៃ សង្គម ដោយ​រួមទាំង​វិស័យ​សុខាភិបាល និង វិស័យ​ផ្សេងៗ​ទៀត ដូចជា វិស័យ​អប់រំ សេដ្ឋកិច្ច ពលកម្ម កសិកម្ម ពាណិជ្ជកម្ម យុត្ត​ធម៌ ច្បាប់ កិច្ចការពារ នយោបាយ និង ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ជាដើម​ផងដែរ ។ ម្យ៉ាងទៀត កិច្ចខិតខំ​ទាំងនេះ​ត្រូវតែ​ជា​កិច្ចការ​ប្រកប ដោយ​ការយល់ដឹង​ជ្រៅជ្រះ​ច្បាស់លាស់ និង ជា​លក្ខណៈ​រួបរួម​បញ្ចូល​គ្នា ព្រោះ​គ្មាន​ម​ធ្យោ បាយ​ណាមួយ ដែល​អាចធ្វើ​តែឯង អាច​នាំមក​នូវ​ដំណោះ​ប្រសិទ្ធភាព​ចំពោះ​កិច្ចការ​អត្តឃាត បានឡើយ ។​

​ទោះ​យ៉ាង​ជា​សរុបទៅ អ្នកឯកទេស​ខាង​ចិត្តសាស្ត្រ​សុទ្ធតែ​អះអាង​ដូចៗ​គ្នា​ថា មធ្យោបាយ ដែលមាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ទប់ស្កាត់​នូវ​អំពើ​អត្តឃាត គឺ​ធ្វើយ៉ាងណា ឱ្យមាន​សង្ឃឹម ដូចជា​ធ្វើឱ្យ​មនុស្ស​គិត និង មាន​ភាព​ជឿជាក់ថា ទោះ​មាន​បញ្ហា​អ្វី​កើតឡើង ក៏​រមែងតែងតែ មាន​ដំណោះស្រាយ ដោយ​វិធី​ណាមួយ​ជាក់​ជាមិនខាន ឬ​រកឱ្យឃើញ​មូលហេតុ​យ៉ាង ហោចណាស់​មួយ ឱ្យ​ពួកគេ​មើលឃើញ​ពី​ក្តីសង្ឃឹម ព្រោះថា ករណី​អត្តឃាត​ជាទូទៅ​កើត ឡើង​ដោយសារ​ការ​អស់សង្ឃឹម ។ នេះ​មិន​គិតដល់​ការធ្វើអត្តឃាត​ដោយសារតែ​បុគ្គល នោះ​មាន​បញ្ហា​សតិ​វិបត្តិ ឡើយ ៕ ដោយៈ មេសា​

​ស្ត្រី​ម្នាក់​មាន​ជំ​ប្រចាំកាយ​និង​ត្រូវ​ប្តី​លែងលះ​ផង​ចងក​ធ្វើអត្តឃាត
​អតីត​នារី​ខារ៉ាអូខេ ម្នាក់​សំរេចចិត្ត​ធ្វើអត្តឃាត ចងក សម្លាប់​ខ្លួនឯង​នៅក្នុង​បន្ទប់​ជួល ព្រោះតែ​វិបត្តិ ស្នេហា
ក្តី​អស់សង្ឃឹម​គឺជា​មូលហេតុ​ធំ​បំផុត​នាំឱ្យមាន​អត្តឃាត

ទីតាំងផ្សាយពាណិជ្ជកម្ម