សប្បុរស​, សហាយ​, សង្សារ​, វិបុល​, វិបល្លាស​, វិធាន

204
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

សប្បុរស ( ន​. ) បុរស​អ្នក​ស្ងប់ គឺ​មនុស្ស (​ប្រុស​ក្តី​ស្រី​ក្តី​) អ្នក​មិន​ធ្វើអំពើ​អាក្រក់​ដោយ​កាយ វាចា​ចិត្ត​, អ្នកប្រព្រឹត្ត​ល្អ​, អ្នក​ត្រឹមត្រូវ : ពួក​សប្បុរស ។ ខ្មែរ​ប្រើ​ជា គុ​. សំដៅ​សេចក្ដី​ថា “​ល្អ​, ប្រសើរ​, ត្រឹមត្រូវ​” ក៏មាន : មានចិត្ត​សប្បុរស​, មានធម៌​សប្បុរស​, មនុស្ស​សប្បុរស​,​ត្រូវ​ប្រើស​ម្ដី សប្បុរស​រកគ្នា (​ឬ​ប្រើ​ជា ន​. ដែរ​. សំដៅ​សេចក្ដី​ថា “​ចិត្តសប្បុរស​,…”​ក៏បាន​) ។

សហាយ ( ន​. ) សម្លាញ់​, មិត្តសម្លាញ់​; អ្នក​ដែល​ទៅ​ឬ​មកជា​មួយ​, អ្នក​ជូន​, អ្នក​កំដរ​, គ្នា​, អ្នក​ដែលជា​គ្នា (​បើ​ស្ត្រី​ជា សហាយិកា​) ។ ខ្មែរ​ប្រើពាក្យ​នេះ​សំដៅ​សេចក្ដី​ផ្សេង​ថា “​បុរស​ស្ត្រី ដែល​ដើរហើរ​ឬ​ដែល​ខូចកា​ចនឹង​គ្នា​” : មាន​សហាយ មាន​ស្រី​ឬ​មាន​ប្រុស​ជា​អ្នកប្រព្រឹត្ត​ស្មន់ អន្ធ​ករ​នឹង​គ្នា ។ សហាយកំណាន់ សហាយ​ដែលជា​កំណាន់ចិត្ត ។ សហាយស្មន់ សហាយ ដែល​ខូចកា​ចនឹង​គ្នា​ដល់​បែកការ​ត្រូវ​បង់ប្រាក់​ពិន័យ​មុខស្មន់ ។ ប្រើ​ជា កិ​. ក៏បាន : សហាយ នឹង​គ្នា ដើរហើរ​នឹង​គ្នា​, ខូចកា​ចនឹង​គ្នា ។​ល​។

សង្សារ ( ន​. ) ដំណើរ​អន្ទោល​ទៅមក​, ដំណើរ​អន្ទោលកើតស្លាប់​មិន​ឈប់​មិន​ស្រាក : សង្សារ​របស់​ពួក​ពាល វែងឆ្ងាយ​ឥត​អ្វី​ប្រៀប ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “​ស្ត្រី​ជា​គូ​កំសត់​; ស្ត្រី​ជា​សហាយស្មន់​” ក៏មាន : ស្រី​នុ៎ះ​ជា​សង្សារ​របស់គេ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ : សង្សារចក្រ ដំណើរ​អន្ទោលកើតស្លាប់ៗ កើត​វិញ​ដូចជា​កង់ ។ ចំណង​គឺ​សង្សារ​, ដំណើរ អន្ទោលកើតស្លាប់​ដែល​ទុកដូចជា​ចំណង ។ សង្សារភព ភព​សម្រាប់​អន្ទោលកើតស្លាប់ ។ សង្សារវដ្ត ដំណើរ​វិល​កើត​វិល​ស្លាប់ ។​

វិបុល ( គុ​. ) ធំ​, ធំ​ក្រៃលែង​; ទូលាយ​; ច្រើន​, បរិបូរ ។ វិបុលផល ផល​ធំ​, ផល​ច្រើន ។ វិបុលភាព ភាវៈ​ធំ​, ទូលាយ ។ វិបុលរាជ្យ អ្នក​បំពេញ​រាជការ​ផែនដី ។ ឋានន្តរ​សេនា បតី​សម្រាប់ទោ ក្រសួង​ក្រឡាហោម ក្នុង​កម្ពុជរដ្ឋ​; សម័យ​ឥឡូវ​តាំង​ជាទី​អនុរដ្ឋលេខា ធិការ​ក្រសួង​នុះ​ដែរ : អ្នកឧកញ៉ា​វិបុលរាជ្យ​…; ឬ​–​វិបុល​រាជសេនា ។​ល​។

វិបល្លាស ( ន​. ) ការផ្លាស់​ប្រែ​, ដំណើរ​ប្រែប្រួល​, វិបរិត​; ការ​បំប្លែង​; ការ​ក្រឡះ​; ការ​ភ្លាត់​ខុស : វិបល្លាសសញ្ញា​, វិបល្លាសចិត្ត​, វិបល្លាសទិដ្ឋិ ចិត្ត​វិបល្លាស ។

វិធាន សំ​. បា​. ( ន​. ) វិធី​; បែប​, បែបផែន​; កិរិយា​, អំពើ​;… ។ វិធានការ (–​នៈ​កា​) ការ​មាន របៀបរៀបរយ​, របៀប​ចាត់ការ ។ វិធី​ឬ​មធ្យោបាយ​សម្រាប់​ការពារ​ប្រុងប្រយ័ត្ន : ចាត់វិធានការ​, ធ្វើតាម​វិធានការ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

ទីតាំងផ្សាយពាណិជ្ជកម្ម