ទៅដល់​សៀមរាប​អាច​ចូល​ទស្ស​នា​​សារមន្ទីរ​ស​ន្តិ​ភាព​នៃ​សកម្មភាព​កំចាត់មីន​បាន​

171
ចែករម្លែក


ដោយៈ ជា សីហៈ​/ភ្នំពេញៈ នៅពេល​សម្រាក​ភ្ជុំបិណ្ឌ​នៅ​សប្តាហ៍​ក្រោយ​ប្រសិនបើ​បាន​ទៅលេង​ខេត្ត សៀមរាប សូមកុំ​ភ្លេច​ចូល​ទស្សនា​ដើម្បី​ស្វែងយល់​អំពី​គ្រោះថ្នាក់​នៃ​អាវុធ​យុទ្ធ​ភ័​ណ្ឌ ផ្សេង​ដែល​បន្សល់​ទុកជា​ឯកសារ​និង​ការសិក្សារ​នៅ​សារមន្ទីរ​សន្តិភាព​នៃ​សកម្មភាព​កំចាត់មីន​ខេត្តសៀមរាប ។
​ សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន​មួយ​នេះ​ត្រូវបាន​គេ​ដឹងថា បាន​សម្ភោ​ធ​បើក​​ដំ​ណើរ​​ការ​តាំងតែ​ពី​ខែកក្កដា ឆ្នាំ​២០១៧ ក្រោយ​ពេលដែល​ចំណាយ​ទឹកប្រាក់​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ។​សារមន្ទីរ​នេះ មាន​ទីតាំង​ស្ថិតក្នុង​ទីបញ្ជាការ​ស៊ីម៉ាក់ ភូមិភាគ​២ ខេត្តសៀមរាប ដែលមាន​ដាក់តាំង​ពិព័រណ៍​ដូចជា រថយន្ត​រំដោះ​មីន គ្រឿងចក្រ​កម្ទេច​មីន អាវ​ក្រោះ ឧបករណ៍​រាវ​មីន និង​គ្រឿងបន្លាស់​នានា​។​
​ លើសពីនេះទៅទៀត ក៏មាន​ការរៀបចំ​ដាក់​បង្ហាញ​អំពី​ប្រវត្តិ​សង្គ្រាម សកម្មភាព​ក្នុង​សង្គ្រាម ការដោះស្រាយ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ក្រោយ​សង្គ្រាម និង​ការអភិវឌ្ឍ​ក្រោយពេល​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​រួច​។​
​ សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន ក៏មាន​ប្រយោជន៍​ខ្លាំងណាស់ សម្រាប់​យុវជន និង​យុវតី​ជំនាន់​ក្រោយ ដែល​កើត​មិនទាន់​សង្គ្រាម ដើម្បី​បាន​សិក្សា​ស្វែងយល់​អំពី​សង្គ្រាម និង​ផលប៉ះពាល់​នានា ដែល​បាន​កើតមានឡើង នៅក្នុង​ប្រទេស​កម្ពុជា​។៕R

ទីតាំងផ្សាយពាណិជ្ជកម្ម