​ប្រជុំ​ផ្សព្វផ្សាយ​ពី​លទ្ធផល​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី​១ និង​លើក​ទិសដៅ​ការងារ ឆ​មាស​​ទី​២ ឆ្នាំ​២០២០

89
ចែករម្លែក


​ដោយ​៖ ទេ​ពក​ង្រី /​កំពង់ឆ្នាំង​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ គណៈកម្មការ​ត្រួតពិនិត្យ គ្រឿងញៀន ខេត្តកំពង់ឆ្នាំង បាន​ប្រជុំ​ផ្សព្វផ្សាយ​របាយការណ៍ ស្តីពី​លទ្ធ​ផល​ការងារ ត្រួតពិនិត្យ​គ្រឿងញៀន ឆមាស​ទី ១ និង​លើក​ទិសដៅ​ការងារ ឆមាស​ទី​២ ឆ្នាំ​២០២០ នៅ​សាលា​នយោបាយ ខេត្តកំពង់ឆ្នាំង ក្រោម​វត្តមាន លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ នៃ​អគ្គលេខា​ធិ​ដ្ឋា​ន អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។​

នៅក្នុង​កិច្ចប្រជុំ​នេះ លោក ឈួ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​ជា​ប្រធាន​គណៈ​កម្មការ ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុង​ខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ នូវ​កិច្ចការ​មួយចំនួន​ត្រូវ​បន្ត​ផ្ដោត​ការយក​ចិត្ត​ទុក​ដាក់ ចាត់តាំង​អនុវត្ត ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែមទៀត នូវ​បទបញ្ជា​របស់​រាជរដ្ឋា​ភិ​បាល ស្ដីពី​ការពង្រឹង​វិធានការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ស្តីពី​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព ពិសេស​ការចាត់តាំង អនុវត្ត​វិធានការ​ទាំង ៥ នៃ​យុទ្ធនា​ការប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​។​

ក្នុង​កិច្ចប្រជុំ​នោះដែរ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បាន​ថ្លែងថាៈ ករណី​គ្រឿង​ញៀន គឺជា​រឿង​ឧក្រិដ្ឋកម្ម មាន​ច​រិ​ក​ខុសពី​បទល្មើស​ផ្សេងៗ និង​មិនអាច​លើកលែង​បាន ការប្រយុទ្ធប្រឆាំង ជាមួយនឹង​គ្រឿងញៀន របស់​រាជរដ្ឋាភិបាល មាន​រយៈពេល ៥ ឆ្នាំ​មកហើយ កម្លាំង​មាន​សមត្ថកិច្ច​គ្រប់​ប្រភេទ គ្រប់ផ្នែក និង​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ប្រើ​ប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប និង​វិធាន​ការសរុប ខិតខំ​សហការ​ប្រមែប្រមូល​ព័ត៌​មាន ភស្តុតាង កំណត់ និង​ក្ដាប់​ឲ្យ​បាន​នូវ មុខសញ្ញា​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ឲ្យ​បាន នូវ​ការ​លួចលាក់ នាំចូល​គ្រឿង ញៀន​ពី​ខាងក្រៅ ទាំង​ការយកមក​ចែកចាយ ជួញដូរ​ក្នុង​ខេត្ត និង​ការប៉ុនប៉ង នាំចេញ​ឆ្លងដែន ទៅ​ប្រទេស​ទី​បី និង​ស្រាវជ្រាវ​បង្ក្រាប ឲ្យ​ដល់​ឫសគល់ កាត់ផ្តាច់​ខ្សែរយៈ​បណ្ដាញ និង​តាម​ចាប់​មេក្លោង មក​ផ្ដន្ទាទោស​តាមច្បាប់​។​

​ជាមួយគ្នានេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស វិ​រិ​ទ្ធ បានបញ្ជាក់​ថាៈ កិច្ចប្រជុំ​ថ្ងៃនេះ ផ្ដោតទៅលើ​គោលការណ៍ ទាំង ៩ ចំណុច ដែល​ពាក់ព័ន្ធ​ការងារ ត្រួតពិនិត្យ​គ្រឿង​ញៀន ជាពិសេស​សម្រាប់​ទិសដៅ​ការងារ ឆមាស​ទី​២ ឆ្នាំ​២០២០ ៕R

ទីតាំងផ្សាយពាណិជ្ជកម្ម