ហ្ស៊ី​អ៊ី​ច និង ឈី​វែ​ល នឹង​អវត្តមាន​ក្នុងការ​ប្រកួត​បើកឆាក​សម្រាប់ Chelsea

148
ចែករម្លែក

​តាម​សេចក្តីរាយការណ៍​ថា កីឡាករ​ចំណូល​ថ្មី ហា​គីម ហ្ស៊ី​អ៊ី​ច (Hakim Ziyech) និង បេន ឈី​វែ​ល (Ben Chilwell) របស់​ក្លឹប Chelsea នឹង​ខកខាន​ការចាប់ផ្តើម​រដូវ​កាល​ថ្មី​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ​លី​ក ហើយ​នេះ​គឺជា​សម្ពាធ​មួយទៀត​សម្រាប់​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ។

​ក្លឹប Chelsea ហាក់ដូចជា​មឺ​ុ​ង​ម៉ាត់​មែនទែន​កាលពី​រដូវ​កាល​ទិញដូរ​នៅ រដូវក្តៅ​ដោយ​ចុះ កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ហ្ស៊ី​អ៊ី​ច ក្នុងតម្លៃ ៣៧​លាន​ផោន ផ្ទេរ​កីឡាករ ឈី​វែ​ល ក្នុងតម្លៃ ៥០​លាន​ផោន កីឡាករ ធី​ម៉ូ វើ​ន័​រ (Timo Werner) ក្នុងតម្លៃ​៥៣​លាន​ផោន ផ្ទេរ​កីឡាករ ខាយ ហា​វើត (Kai Havertz) ក្នុងតម្លៃ ៨៩​លាន​ផោន ស្របពេល​ក្លឹប​នេះ​ទទួលបាន​កីឡាករ ធី​អា​ហ្គោ ស៊ី​ល​វ៉ា (Thiago Silva) និង ម៉ា​ឡាង សា (Malang Sarr) ដោយ​ឥត​តម្លៃ​ខ្លួន​ផ្ទេរ​។

​ទោះបីជា​យ៉ាងណា អ្នកគាំទ្រ​របស់​ក្លឹប Chelsea នឹងត្រូវ​រង់ចាំ​មើ​លស​កម្ម​ភាព​ប្រកួត​របស់ កីឡាករ ហ្ស៊ី​អ៊ី​ច និង ឈី​វែ​ល នៅពេល​ក្រោយ ដោយសារ​កីឡាករ​ទាំងពីរ​នេះ​នឹង​ខកខាន ការចាប់ផ្តើម​ប្រកួត​រដូវ​កាល​ថ្មី​ដោយសារ​បញ្ហា​របួស​។ ក្រុម​តោ​ខៀវ Chelsea នឹង​ចាប់ផ្តើម ប្រកួត​ក្រៅ​ទឹកដី​ជាមួយ​ក្រុម Brighton នៅ​ថ្ងៃ​ច័ន្ទ​។​

​ហ្ស៊ី​អ៊ី​ច មាន​បញ្ហា​ក្បាលជង្គង់ អំឡុងពេល​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម Brighton កាលពី​១១ ថ្ងៃមុន ដែល​បង្ខំ​ឲ្យ​កីឡាករ​រូបនេះ​ត្រូវ​ប្តូរ​ចេញ​នៅ​នាទី​ទី​៥៤​។

​ឈី​វែ​ល នៅមាន​បញ្ហា​កែងជើង បន្ទាប់ពី​ផ្ទេរ​ពី​ក្លឹប Leicester ហើយ​កីឡាករ​រូបនេះ​ព្យាយាម ហ្វឹកហាត់ ដើម្បី​វិលត្រឡប់​ទៅរក​ទម្រង់​លេង​ដើម​វិញ បន្ទាប់ពី​មាន​បញ្ហា​របួស អំឡុងពេល ប្រកួត​ជាមួយ​ក្រុម Crystal Palace កាលពី​ថ្ងៃទី ៤ ខែកក្កដា​។

​ទោះបីជា​យ៉ាងណា កីឡាករ​ចំណូល​ថ្មី​ម្នាក់ទៀត គឺ ខាយ ហា​វើត នឹង​បង្ហាញមុខ​លើកដំបូង សម្រាប់​ក្រុម Chelsea នៅ​ពហុកីឡាដ្ឋាន Amex Stadium នៅ​យប់​ថ្ងៃ​ច័ន្ទ ខណៈ​ក្រុម​របស់ លោក ឡាំ​ផាត ចង់បាន​ជ័យជម្នះ​សម្រាប់​ការប្រកួត​ក្រៅ​ទឹកដី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ​ចំណូល​ថ្មី ហា​គីម ហ្ស៊ី​អ៊ី​ច (Hakim Ziyech) និង បេន ឈី​វែ​ល (Ben Chilwell)

ទីតាំងផ្សាយពាណិជ្ជកម្ម