ប្រទេស​វ៉ា​នូ​អា​ទូ​និយាយថា មិន​មាន​មូលដ្ឋាន​កងទ័ព​ចិន​លើ​ទឹកដី​របស់​ខ្លួន​ទេ​

3371
ចែករម្លែក

​ប្រទេស​វ៉ា​នូ​អា​ទូ​(Vanuatu ) នៅ​ថ្ងៃ​អង្គារ​ទី​១០​ខែ​មេសា បានបញ្ជាក់​ថា​ខ្លួន​មិន​មាន​ផែនការ​អនុញ្ញាតឱ្យ​ចិន​បង្កើត​មូលដ្ឋាន​កងទ័ព​នៅ​លើទឹក​ដី​របស់​ខ្លួន​ទេ​បន្ទាប់​ពី​​មាន​សេចក្តីរាយការណ៍​ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​ធ្វើ​សំណើ​ដាក់​មូលដ្ឋានទ័ព​នេះ ដែល​បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​នៅ​ប្រទេស​អូស្ត្រាលី​និង​នូវែ​លសេ​ឡង់​។​

​សារព័ត៌មាន Sydney Morning Herald បាន​និយាយថា ចិន​បាន​ធ្វើ​ការទាក់ទង​ជាមួយ​ប្រទេស​វ៉ា​នូ​អា​ទូ​ដែល​ជា​ប្រទេស​នៅ​សមុទ្រ​ប៉ា​ស៊ី​ហ្វិ​ចនេះ​អំពី​លទ្ធភាព​​ដែល​អាច​ធ្វើឱ្យ​មាន​តុល្យភាព​យុទ្ធសាស្ត្រ​របស់​ខ្លួន​នៅក្នុង​តំបន់​នោះ ។​

​ចិន​បាន​រីក​លូតលាស់​យ៉ាង​ខ្លាំងក្លា​ក្នុង​វិស័យ​យោធា​របស់​ខ្លួន​និង​ពង្រីក​ការបោះ​ជំហាន​របស់ខ្លួន​កាន់​ចូលទៅ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ច​នេះ ដោយ​បង្កើតឱ្យមាន​​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ប្រទេស​នៅ​តំបន់​នោះ ជាមួយ​នឹង​អ្វី​ដែល​ហៅថា ” ប្រាក់​ជំនួយ​អភិវឌ្ឍន៍​” ។​

​សារព័ត៌មាន Sydney Morning Herald បាន​និយាយថា​មហិច្ឆតា​យោធា​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ប្រទេស​វ៉ា​នូ​អា​ទូ គឺ​ទំនងជា​នឹង​ត្រូវ​បាន​បញ្ចេញ​ឱ្យដឹង​​ច្បាស់​ថែម​ទៀត​អំពី​លទ្ធភាព​មាន​កិច្ចព្រមព្រៀង​មួយ​ដែល​អនុញ្ញាត​ឱ្យ​នាវា​កងទ័ពជើងទឹក​ចិន​ចេញចូល​និង​ចត​នៅ ជា​ធម្មតា​សម្រាប់​ការចាក់​ប្រេង​នោះ​។

​សារព័ត៌មាន​នេះ បាន​បន្ថែមថា ការចាត់ចែង​របស់​ចិន​បែបនេះ គឺ​ទំនងជា​អាច​បន្ត​ធ្វើ​ទៅ​បាន ខណៈ​ដែល​ក្រុម​មេដឹកនាំ​សន្តិសុខ​និង​ចារកម្ម​នៅ​ប្រទេស​អូស្ត្រាលី ​នូវែ​លសេ​ឡង់ និង​សហរដ្ឋអាមេរិក មានការ​ព្រួយ​បានរ​ម្ភ​ខ្លាំងឡើងអំ​ឥទ្ធិព​លចិន​។​

​ប៉ុន្តែ រដ្ឋមន្ត្រីការបរទេស​វ៉ា​នូ​អា​ទូ លោក Ralph Regenvanu បាន​បដិសេធ​ចំពោះ​ការអះអាង​បែប​នេះ​។​លោក Ralph Regenvanu បាន​ប្រាប់​វិទ្យុ ABC​ថា “​គ្មាន​នរ​​ណា​ម្នាក់​នៅក្នុង​រដ្ឋាភិបាល​វ៉ា​នូ​អា​ទូ បាន​និយាយ​អំពី​មូលដ្ឋាន​ទ័ព​របស់​ចិន​នៅ​ប្រទេស​វ៉ា​នូ​ទូ នោះទេ​”៕ដោយ៖សុខា/sn

​រូបភាព​បង្ហាញ កំពង់ផែ​ក្រុង​ព័រ​វីឡា ប្រទេស​វ៉ា​នូ​អា​ទូ (​រូប​ឯកសារ​)

ទីតាំងផ្សាយពាណិជ្ជកម្ម