ស្ដេច​ឡាន​ប្រណាំង​ដ៏​ចំណាស់ Bugatti ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ស្ដេច Leopold III លក់បាន​ថ្លៃ​ញាក់សាច់​

240
ចែករម្លែក

​រថយន្ត Bugatti ដ៏​ចំណាស់​មួយ​គ្រឿង​ដែល​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ស្ដេច លី​អូ​ផូល ទី​៣ (King Leopold III) នៃ​ប្រទេស​បែលហ្ស៊ិក ត្រូវ​បា​នាក់​លក់​ដេញថ្លៃ​បាន​តម្លៃ​ខ្ពស់កប់ពពក​រហូតដល់​ទៅ ១២,៣ លាន​ដុល្លារ​អាម៉េរិក គួរឱ្យភ្ញាក់ផ្អើល​កាលពី​សប្ដាហ៍​មុន​។​

​រថយន្ត​ប្រណាំង​ប្រភេទ​ស្ព័​រ Bugatti Type 59 នេះ​ធ្លាប់បាន​ចូលរួម​ការប្រណាំង​រថ​យន្ត​ដ៏​ធំ Belgium Grand Prix ក្នុង​ឆ្នាំ​១៩៣៤ ដែល​បើកបរ​ដោយ​កីឡាករ​បារាំង René Dreyfus​រហូត​ទទួល​​បាន​ជ័យជម្នះ មុនពេល​ត្រូវ​សែ​រាជវង្សានុវង្ស​បែលហ្ស៊ិក ទិញ​យក​ក្នុង​ឆ្នាំ​១៩៣៨ ។​

​សូមបញ្ជាក់​ថា ស្ដេច លី​អូ​ផូល ទី​៣ ដែល​សោយរាជ្យ​ពី​ឆ្នាំ​១៩៣៤ ដល់​ឆ្នាំ​១៩៥១ គឺជា​ជីតា​របស់​ស្តេច​បែលហ្ស៊ិក បច្ចុប្បន្ន​ព្រះនាម ហ្វី​លីប (Philippe) ដែល​មាន​ព្រះជន្ម ៦០ វស្សា​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា រថយន្ត​នេះ​បាន​ប្តូរ​ម្ចាស់​ជា​ច្រើន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​នេះ ប៉ុន្តែ​នៅតែ​ស្ថិតក្នុង​សភាព​ដើម​យ៉ាង​ស្រស់ស្អាត ដោយ​គ្មាន​ការកែប្រែ​អ្វី​ទាំងអស់​។​

​ក្រុមហ៊ុន​រៀបចំ​ការដេញថ្លៃ London’s Gooding & Co បាន​អះអាង​ថា ម៉ូឌែល​រថយន្ត​ជា​ប្រវត្តិសាស្ត្រ​នេះ​ជា​រថយន្ត Bugatti ថ្លៃ​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ការដេញ​ថ្លៃ​៕ប្រែសម្រួល៖ខុម/sn

រថយន្ត​ប្រណាំង​ប្រភេទ​ស្ព័​រ Bugatti Type 59 នេះ​ធ្លាប់បាន​ចូលរួម​ការប្រណាំង​រថ​យន្ត​ដ៏​ធំ Belgium Grand Prix ក្នុង​ឆ្នាំ​១៩៣៤ និង​ធ្លាប់​ជា​កម្មសិទ្ធិ​របស់​ស្ដេច លី​អូ​ផូល ទី​៣

ទីតាំងផ្សាយពាណិជ្ជកម្ម