វិធី​រកលុយ​ថ្មី​! សេវា​បុណ្យសព​សម្រាប់​តុក្កតា​សិច និង​តុបតែង​មនុស្ស​រស់​ធ្វើជា​ស្លាប់​

320
ចែករម្លែក

​ ​
​វិចិត្រករ​ជនជាតិ​ជប៉ុន ម្នាក់​កំពុងតែ​សប្បាយ​កើប​លុយ​ពី​វិធី​រកលុយ​ថ្មី​ដ៏​ចម្លែក​របស់​នាង​ដែល​យើង​នឹកស្មាន​មិន​ដល់ នោះ​គឺ​សេវា​បុណ្យសព​សម្រាប់​តុក្កតា​សិច​និង​តុបតែង​មនុស្ស​​រស់​ធ្វើជា​ស្លាប់​សម្រាប់​ការថតរូប​ក្នុង​ស្ទូឌីយោ​គួរ​ឱ្យ​ព្រឺព្រួច​។
​ ​
​នាង ឡី​យ៉ា អា​រ៉ា​តា (Leiya Arata) ដែល​មាន​វ័យ ៣០ ឆ្នាំ​ប្លាយ​ផ្ដល់​សេវា​រៀបចំ​បុណ្យ​សព​សម្រាប់​តុក្កតា​សិច តុបតែង​មនុស្ស​រស់​ធ្វើ​ជា​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុងករណី​ឃាតកម្ម​និង​តុបតែង​​ប្រែក្លាយ​មនុស្ស​ទៅ​ជា​តុក្កតា​សិច​សម្រាប់​ការថតរូប​។
​ ​
​អ្នក​ថតរូប​ដែ​លបាន​បង្កើត​ស្ទូ​ឌី​យ៉ូថ​ត​រូបនេះ​កាលពីដើមឆ្នាំ​នេះ​នៅ​ក្រុង​អូ​សា​កា (Osaka) ប្រទេស​ជប៉ុន ភាគ​ខាងលិច យក​ថ្លៃ ៨២០ ដុល្លារ​អាម៉េរិក សម្រាប់​ការរៀបចំ​ពិធី​បុណ្យ​សព​បែបនេះ​។​
​ ​
​នាង​និយាយថា ភ្ញៀវ​របស់​នាង​នៅ​ក្នុង​ពិធី​បុណ្យសព Love Doll Funeral សុទ្ធ​តែ​ចង់​រក​កន្លែង​មួយ​ដែល​ពួកគេ​ត្រូវបាន​ទទួលស្គាល់ និង​ទទួលបាន​ការស្រលាញ់​។
​ ​
​នាង​និយាយ​ទៀត​ថា “​ពួកគេ​សុទ្ធតែ​ជា​មនុស្ស​អស្ចារ្យ ប៉ុន្តែ​កម្រិត​នៃ​ការ​ឱ្យ​តម្លៃ​ខ្លួនឯង​ពិតជា​ទាប​ណាស់​។ ពួកគេ​ពិតជា​ចង់​ធ្វើ​ការកែប្រែ ចង់បាន​ការទទួលស្គាល់ និង​ការស្រលាញ់​ជាខ្លាំង ហើយ​នេះ​ជា​កន្លែង​តែ​មួយគត់​សម្រាប់​ពួកគេ​។ ខ្ញុំ​ចង់​ក្លាយ​ជា​ចំណែក​មួយ​ដែល​រង់ចាំ​ជួយ​ពួកគេ​”៕ប្រែសម្រួល៖ខុម/sn

ទីតាំងផ្សាយពាណិជ្ជកម្ម